no-alternative title
no-alternative title
no-alternative title
no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell ជឿជាក់ថា កង្វះខាតទៅលើបន្ទះឈីប គឺអាចនឹងបន្តរយៈពេលជាច្រើនឆ្នាំទៀត

បច្ចុប្បន្ននេះ បើក្រឡេកទៅមើលទីផ្សារឧស្សាហកម្ម បច្ចេកវិទ្យា អេឡិចត្រូនិក ក៏ដូចជាទីផ្សារយានយន្តនៅលើពិភពលោក គឺមានការប្រឈមមុខយ៉ាងខ្លាំងទៅនឹងកង្វះខាតទៅលើបន្ទះឈីប ដែលរឿងនេះ គឺមានការជះឥទ្ធិពលទៅដល់សង្វាក់ផលិតកម្មនៃឧស្សាហកម្មជាច្រើននៅទូទាំងសកលលោក។ ទាក់ទងជាមួយនឹងរឿងនេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell បានអះអាងថា កង្វះខាតនេះ គឺប្រហែលជាមានរយៈពេលយូរជាច្រើនឆ្នាំទៀត ហើយអាចនឹងមានរយៈពេលយូរជាងអ្វីដែលយើងបានប៉ាន់ស្មានកាលពីពេលមុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពីពីសារព័ត៌មាន Reuters គឺបានសសេរថា ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិករូបនេះ គឺមានការជឿជាក់ថា កង្វះខាតទៅលើបន្ទះឈីបនេះ ប្រហែលជាមានរយៈពេលយូរជាងអ្វីដែលបានរំពឹងទុក។ កង្វះខាតទៅលើបន្ទះឈីបនេះ គឺចំពេលដែលមានតម្រូវការខ្លាំងទៅលើផលិតផលអេឡិចត្រូនិចស្របពេលជាមួយនឹងការដាក់ទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុនជាច្រើនរបស់ចិន ដែលបណ្តាលអោយមានបញ្ហាជាច្រើនកើតឡើងនៅក្នុងផ្នែកផ្គត់ផ្គង់បន្ទះឈីបផងដែរ។ បន្ថែមពីនេះ ក៏មានការលើកឡើងថា កង្វះខាតនេះ បានធ្វើអោយមានការជះឥទ្ធិពលខ្លាំងទៅលើស្មាតហ្វូន វិស័យរថយន្ត និងផលិតផលប្រើប្រាស់ក្នុងគេហដ្ឋាន។

លោក Michael Dell បាននិយាយនៅក្នុងបទសម្ភាសន៍ថា កង្វះខាតនេះ នឹងបន្តរយៈពេលជាច្រើនឆ្នាំបន្តទៀត។ បើទោះបីជាក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើន បានចាប់ផ្តើមធ្វើការផលិតក៏ដោយ ក៏ពួកគេត្រូវការពេលវេលាផងដែរ។ ស្ថាបនិករបស់ក្រុមហ៊ុននេះ បានបញ្ជាទិញបន្ទះឈីបជាមួយនឹទឹកប្រាក់ប្រមាណជាជាង 70 ពាន់លានដុល្លារអាមេរិក។ សូមជំរាបថា ក្រុមហ៊ុន Dell គឺជាអតិថិជនដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនទូទាំងពិភពលិកផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន