no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Caviar របស់ប្រទេសរូស្ស៊ី បានចាប់ផ្តើមដាក់លក់នូវផលិតផលប្រណិតៗជាច្រើននៅក្នុងទីផ្សាររបស់ចិនហើយ

Caviar គឺជាក្រុមហ៊ុនល្បីឈ្មោះដែលធ្វើការឌីស្សាញទៅលើស្មាតហ្វូន និង Accessories ជាមួយនឹងលោហធាតុប្រណិតៗពេលនេះចាប់ផ្តើមប្រឡូកចូលទៅក្នុងទីផ្សាររបស់ប្រទេសចិនហើយ ដែលក្រុមហ៊ុនថ្មីនេះ នឹងស្ថិតនៅក្រោមការប្រើឈ្មោះរបស់ក្រុមហ៊ុនរបស់ចិនដែលមានឈ្មោះហៅថា Kaiweia។ ជាធម្មតា ក្រុមហ៊ុននេះ តែងតែដាក់លក់នូវស្មាតហ្វូនប្រណិតៗជាច្រើនដូចជារបស់ក្រុមហ៊ុន Apple និង Samsung។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រទេសចិន ក្រុមហ៊ុននេះ បានចាប់ផ្តើមដាក់លក់ស្មាតហ្វូន Huawei Mate 40 Pro, Apple iPhone 12 Pro/Max និងផលិតផលជាច្រើនទៀត។ យ៉ាងណាមិញ ផលិតផលដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុននេះដែលដាក់លក់នៅក្នុងប្រទេសចិនគឺមាន Sony PS5 ដែលមានតម្លៃ 2,348,889 yuan ឬ $363,588 ហើយវាក៏មានស្មាតហ្វូន  Samsung Galaxy S21+/Ultra និង Apple iPhone 12 Pro/Max ដែលធ្វើពីមាសសុទ្ធផងដែរ។ ក្រុមហ៊ុន Caviar ចាប់ផ្តើមដាក់លក់នូវស្មាតហ្វូនប្រណិតៗជាច្រើននៅក្នុងខែវិច្ឆិកាឆ្នាំ 2011 នេះ។ 

ក្រុមហ៊ុននេះ បានចាប់ផ្តើមជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុននេះ ក៏បានពង្រីកទៅលើផលិតផលជាច្រើនទៀតរបស់ខ្លួនដែលក្នុងនោះមានផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung, Sony, Nike, Philip Morris ។  វាក៏មានផលិតផលជាច្រើនទៀតដូចជាស្មាតហ្វូនដែលអាចបត់បាន ឧបករណ៍លេងហ្គេម ថេប្លេត និងផលិតផលផ្នែកថ្នាំជក់ និងជាច្រើនទៀត។

ក្រុមហ៊ុនេះក៏ផលិតនូវសម្បកស្បែកសម្រាប់ស្មាតហ្វូន ស្បែកជើងកីឡា និងផលិតផលប្រណិតៗជាច្រើនទៀត។ ក្រុមហ៊ុននេះអះអាងថា ខ្លួនមានអតិថិជនជាង 10,000 នាក់ ហើយក្រុមហ៊ុននេះក៏ដាក់លក់នូវផលិតផលច្រើនជាង 150 ប្រទេសនៅជុំវិញពិភពលោកផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន