no-alternative title

បែកធ្លាយនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Samsung Galaxy S20 FE ដែលបង្ហាញចេញរូបរាងច្បាស់បំផុត

ពេលនេះ រូបភាពកម្រិតខ្ពស់ជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S20 FE ត្រូវចេញផ្សាយនៅលើវេបសាយដែលមានការបង្ហាញថា ស្មាតហ្វូននេះមានច្រើនពណសម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូនប្រភេទ flagships របស់ស្មាតហ្វូន  Galaxy S20 series នេះគឺមានអេក្រង់គែមកោង ប៉ុន្តែសម្រាប់ស្មាតហ្វូន  Samsung Galaxy S20 FE គឺមានអេក្រង់រាបស្មើជាមួយនឹងរន្ធប្រហោងសម្រាប់កាមេរ៉ាខាងមុខ។


រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S20 Fan Edition នេះគឺមានលក្ខណៈសម្បត្តិជាច្រើនដែលដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S20 ។ វាមានអេក្រង់រាបស្មើ  AMOLED ជាមួយនឹងរន្ធ punch-hole នៅកណ្តាលអេក្រង់របស់វា។ ស្មាតហ្វូននេះគឺមានគែមចំហៀងធ្វើឡើងពីលោហធាតុយ៉ាងស្រស់ស្អាត។ តាមការបែកធ្លាយនៅក្នុងរូបភាពនេះ ស្មាតហ្វូន Galaxy S20 FE នេះនឹងមានអេក្រង់តូចជាងស្មាតហ្វូន Galaxy S20+ ។ អេក្រង់នេះគឺមានចន្លោះពី 6.4 ទៅ 6.5 អ៊ីង។ ស្មាតហ្វូននេះគឺមាន 6 ពណ៌សម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 និង  Exynos 990 ។ 


ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះគឺមានកាមេរ៉ានៅកណ្តាលនៃអេក្រង់ Punch-Hole នេះ ហើយវាមានកាមេរ៉ាគោលដែលមានទំហំ 12MP primary, 12MP ultrawide និង 8MP telephoto ។ ស្មាតហ្វូននេះគឺមានប៊ូតុង Power និង Volumn នៅគែមផ្នែកខាងស្តាំ។ វាមានរន្ធ USB-C នៅផ្នែកខាងក្រោម។ វាក៏មាន IP68 សម្រាប់ការពារធូលី និងទឹកផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 25W charging ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន