OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន រួមជាមួយនិងតារាតំណាងផលិតផលរបស់ខ្លួន ដែលជាជនជាតិអេស្សីប ហើយនិងជាកីឡាករដ៏ល្បីរបស់ក្លឹបលីវីភូលលោក Mohamed Salah បានសម្រេចចិត្តក្នុងការបញ្ចេញនូវ Version ថ្មីរបស់ស្មាតហ្វូន OPPO Reno4។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានហៅឈ្មោះស្មាតហ្វូននេះថា OPPO Reno4 Mo Salah Edition។
ស្មាតហ្វូនជំរើសពិសេសនេះ គឺបានបង្ហាញខ្លួននៅក្នុងប្រទេសអេស្សីបហើយ។ សម្រាប់ម៉ូឌែល Salah Custom Version របស់ស្មាតហ្វូន OPPO Reno4 គឺមានពណ៌ប្រផេះ និងពណ៌ក្រហម។ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវហត្ថលេខា និងមុខរបស់លោក Salah ដែលព្រីននៅខាងក្រោយផងដែរ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹង ColorOS 7.2 ផងដែរ ដែលក្នុងនោះ គឺមាន wallpaper ជាមួយនឹងលោក Salah រួចជាស្រេច។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវការឌីស្សាញជាមួយនឹង Icon ពណ៌ក្រហម និងកម្មវិធី Apps ផ្ទាល់ខ្លួនផងដែរ។
ស្មាតហ្វូននេះ មានបន្ទះឈីប Qualcomm Snapdragon 720G 4G និងមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា VOOC 4.0 Flash Charge (30W flash charging) របស់ក្រុមហ៊ុន OPPO ថែមទៀតផង។ ស្មាតហ្វូន OPPO Reno4 Mo Salah នេះដាក់លក់នៅក្នុងតម្លៃ $422។ ស្មាតហ្វូននេះ ក៏មានដាក់លក់នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុនផងដែរ៕