no-alternative title
no-alternative title

ប្រអប់ឆ្នាំងសាក 35W Dual USB-C Port Power Adapter របស់ក្រុមហ៊ុន Apple ត្រូវគេទម្លាយចេញហើយ

នៅថ្ងៃនេះ មានការទម្លាយចេញនូវប្រអប់លក់រាយរបស់ឆ្នាំងសាក 35W dual-port power adapter របស់ក្រុមហ៊ុន Apple នៅលើអនឡាញហើយ ស្របពេលដែលអ្នកប្រើប្រាស់មួយរូបនៅលើ Weibo ដែលមានឈ្មោះហៅថា WHYLAB បានផ្តល់នូវព័ត៌មានលម្អិតជាច្រើននៃឆ្នាំងសាក power adapter ។ សម្រាប់ឆ្នាំងសាក power adapter នេះគឹប្រើប្រាស់នូវ folding connector ដែលងាយស្រួលក្នុងការយកតាមខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីពេលមុននេះ យើងបានឃើញថា ក្រុមហ៊ុន Apple រកបញ្ចេញនូវ support pages សម្រាប់ឆ្នាំងសាក 35W Dual USB-C Port Power Adapter ហើយក្រុមហ៊ុននេះក៏ដកចេញលឿនផងដែរ។សម្រាប់ adapter ថ្មីនេះប្រើប្រាស់នូវបច្ចេកវិទ្យា Gallium Nitride (GaN) ដែលពិតជាមានប្រសិទ្ធិភាពខ្ពស់មែនទែនក្នុងការទប់ទល់ទៅនឹងកំដៅ។

បើតាមព័ត៌មានខាងលើនេះ គឺមានការបញ្ជាក់ថា ឆ្នាំងសាក 35W Dual USB-C Port Power Adapter នេះអនុញ្ញាតអោយអ្នកអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Apple។ ដូច្នេះគ្រប់គ្នា នឹងលែងមានការព្រួយបារម្ភហើយអំពីកំដៅនៅលើ iPhone ឬ MacBook ជាមួយនឹងបច្ចេកវិទ្យា  GaN technology ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍