no-alternative title
no-alternative title

ត្រឹម 24 ម៉ោង! Geely Galaxy M9 SUV មានការបញ្ជាទិញមុនចំនួន 4 ម៉ឺនគ្រឿង

ក្រុមហ៊ុនផលិតរថយន្តម៉ាក Geely បានប្រកាសថា រថយន្តប្រភេទ PHEV ប្រណិតស៊េរីថ្មីរបស់ខ្លួនម៉ូដែល Galaxy M9 SUV ទទួលបានការបញ្ជាទិញមុនចំនួន 40,000 គ្រឿងក្រោយពីការដាក់លក់ Pre-Sale លើកដំបូងក្នុងរយះពេលត្រឹម 24 ម៉ោង នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 24 ខែសីហាម្សិលមិញនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តប្រភេទ Full-size Plug-in-hybrid SUV ស៊េរីថ្មីនេះមានជម្រើសចំនួន 6 Version ផ្សេងគ្នា ហើយនិងមានតម្លៃចន្លោះពីខ្ទង់ $27040 ដល់ $36,100។ Galaxy M9 SUV បំពាក់មកជាមួយកៅអីចំនួន 6 តំរៀបជា 2+2+2 និងបានបង្កើនផលិតភាពទៅលើប្រព័ន្ធ Hybrid កាន់តែខ្លាំង អាចធ្វើការបើកបរបានរយះចម្ងាយឆ្ងាយជាងមុន។ 

 

ចំពោះទម្រង់នៃការឌីស្សាញរបស់រថយន្ត Galaxy M9 ត្រូវបានខ្ចី DNA ពីគំរូនៃការរចនា Galaxy Starship Concept ដែលក្រុមហ៊ុនបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ក្នុងឆ្នាំ 2024។ ដោយផ្នែកខាងមុខត្រូវបានរំលេចចេញនៅសោភ័ណ្ឌភាពប្រណិតជាមួយបណ្តុំអំពូលភ្លើង LED ហៅថា “Brilliant Galaxy” ដ៏ទាក់ទាក់ទាញ និងទាន់សម័យរួមជាមួយការបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលដំបូលកញ្ចក់ខាងមុខសម្រាប់ជាជំនួយប្រព័ន្ធដំណើរការបើកបរ។ រថយន្ត PHEV SUV ស៊េរីថ្មីមួយនេះមានបណ្តោយខ្លួន 5,205mm/ ទទឹង 1,999mm/ កម្ពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm។

ផ្នែកខាងក្នុងត្រូវបានរៀបចំតុបតែបែបទំនើបនិយមក្នុងនោះមានដូចជាការបំពាក់នូវអេក្រង់កម្រិតបង្ហាញ 3K ទំហំ 17.3-inch នៅលើដំបូលសម្រាប់ការកម្សាន្តអ្នករួមដំណើរនៅកៅអីជួរទីពីរ និងទីបី មានកូនកៅអីបត់ ទូរទឹកកកចំណុះ 9.1 លីត្រ ប្រព័ន្ធបំពងសំឡេង Flyme Sound system ចំនួន 27 គ្រាប់ អេក្រង់បង្ហាញព័ត៌មានរថយន្ត LCD instrument panel ទំហំ 12.66-inch រួមនឹងអេក្រង់កម្សាន្តទំហំធំដល់ 30-inch Touchscreen ហើយនិងមានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ HUD ផងដែរ។ បន្ថែមពីនេះ Geely Galaxy M9 SUV ក៏គាំទ្រនូវប្រព័ន្ធបញ្ជា Flyme Auto 2 system ដែលគាំទ្រនូវមុខងារទំនើបដូចជា AI assistant Eva, manages navigation, entertainmen រួមនឹងការបញ្ជាដោយសំឡេងដើម្បីបញ្ជាក់មុខងារផ្សេងៗនៅខាងក្នុងកាប៊ីន រថយន្តថែមទៀតផង។

ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Galaxy M9 SUV គាំទ្រជាមួយប្រព័ន្ធ  G-Pilot H5 ឬហៅថា Qianli Haohan H5 ដែលសហការដំណើរការដោយប្រព័ន្ធសែនស័រចំនួន 27 គ្រាប់ រួមទាំង LiDAR Sensor ផងដែរ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Orin X ចំនួនពីជាមួយសមត្ថភាព យល់ដឹងខ្ពស់ដល់ទៅ 508 TOPS ហើយមានសុក្រិតភាពខ្ពស់ទៅលើមុខងារពិសេសៗដូចជា door-to-door assisted driving, មុខងារបង្ហាញផ្លូវ city Navigate on Autopilot ដោយមិនប្រើ maps, និងប្រព័ន្ធចាប់ហ្វាំងស័្វយប្រវត្តិ automatic emergency braking ក្នុងកម្រិតល្បឿន 130 km/h ជាដើម។

Geely Galaxy M9 SUV ដំណើរការដោយប្រព័ន្ធ EM-P Hybrid 2.0 system ភ្ជាប់ដំណើរការនៅលើម៉ាស៊ីនចំណុះ 1.5-litre turbocharged four-cylinder engine អាចផលិតកម្លាំងបាន 120KW រួមដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតកម្លាំងសរុបបានដល់ 649kW ឬស្មើរនឹង 870 សេះ និងកម្លាំងរមូល 1,165Nm។ សម្រាប់ម៉ូដែល All-Wheel-drive អាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.5 វិនាទី។ រថយន្ត PHEVស៊េរីថ្មីនេះមានជម្រើសកញ្ចប់ថ្មទំហំ 18.4kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងទំហំ 41.5kWh អាចជិះបានចម្ងាយ 210km។ ទៅលើកម្រិតស៊ីសាំងវិញ ជាមធ្យមប្រមាណជា 4.8 លីត្រក្នុង 100 គីឡូម៉ែត្រ អាស្រ័យទៅលើជម្រើសកញ្ចប់ថ្ម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន