នៅថ្ងៃនេះរូបភាពគំរូបថ្មីរបស់ iPhone 14 ត្រូវបានគេទម្លាយថ្មីទៀតហើយស្របពេលដែលកាលពីសប្តាហ៌មុននេះ ក៏បានបង្ហាញរូបភាពផ្ទៃខាងក្រោយនៃទូរស័ព្ទថ្មីនេះទាំង 4 ម៉ូដែលផងដែរ ដោយបញ្ជាក់ថា iPhone 14 គឺមានពីរម៉ូដែលអេក្រង់តូច និងពីរម៉ូដែលក្រង់ធំ ហើយនៅថ្ងៃនេះ គឺមានការបញ្ជាល់រឹតតែច្បាស់ពីផ្ទៃខាងក្រោយនៃស្មាតហ្វូននេះ។ រូបភាពនេះមើលទៅដូចជាម៉ូដែល iPhone 14 Pro Max បើសិនជាយើងផ្អែកទៅលើព័ត៌មានកន្លងមកដែលមានការបង្ហាញកាមេរ៉ា និងតួទាំងមូលនៃស្មាតហ្វូននេះ។
ក្រឡកមកផ្ទៃអេក្រង់វិញ គឺមិនមានរន្ធ Notch នៅលើម៉ូដែលថ្មី iPhone Pro models នេះទេ ប៉ុន្តែសម្រាប់ម៉ូដែលស្តង់ដារអាចនឹងមានការប្រើប្រាស់ដដែល។ រន្ធនៅលើអេក្រង់របស់ iPhone 14 Pro Max នេះ ត្រូវបានគេហៅថា “pill and hole” design ដែលមានការឌីស្សាញរាងវែងជាមុន ដោយសារតែមាន Face ID system ដែលត្រូវការ IR illuminator និង IR camera រួមជាមួយនិង FaceTime camera ថ្មីដែលនឹងមានការភ្ជាប់មុខងារ Autofocus ផងដែរ។
សម្រាប់ភាពខុសគ្នារវាងម៉ូដែល Pro និងម៉ូដែលស្តង់ដារនៃ iPhones នេះ គឺមានទំហំជាងមុនសម្រាប់ឆ្នាំនេះ។ ននៅលើកាមេរ៉ាម៉ូដែល Pro នេះ គឺមិនត្រឹមតែមានតម្លើងមកជាមួយនូវឡែន Telephoto Camera ទូរស័ព្ទស៊េរីថ្មីទាំងពីរនេះ ក៏នូវមានកាពង្រីកកាមេរ៉ាគោលទំហំ 48MP ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីប Apple A16 chipset ផងដែរ។ សម្រាប់ម៉ូដែលស្តង់ដារ គឺនៅតែប្រើប្រាស់កាមេរ៉ាទំហំ 12MP និងបន្ទះឈីប A15 ដដែលនេះបើយោងតាមការវិភាគកន្លងមក។ ហើយជាមួយគ្នានេះ ម៉ូដែលស្តង់ដារនេះ ក៏នឹងមានការប្រើប្រាស់រន្ធអេក្រង់ថ្មីហៅថា “pill និង hole” design ផងដែរ។