no-alternative title
no-alternative title

OPPO A78 5G បង្ហាញវត្តមានជាមួយបន្ទះឈីប Dimensity 700 និងកាមេរ៉ា 50MP Dual Cameras

កាលពីម្សិលមិញនេះ មានការបែកធ្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី OPPO A78 5G ដែលថែម ទាំងមានការបញ្ជាក់តម្លៃផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសម៉ាឡេស៊ី បានប្រកាសចេញជាផ្លូវការណ៌ នូវវត្តមានរបស់ស្មាតហ្វូនថ្មីនេះហើយ។ ស្មាតហ្វួននេះ ត្រូវគេរំពឹងថា នឹងសម្ពោធជាផ្លូវការណ៌នៅប្រទេសឥណ្ឌា នាថ្ងៃទី 14 ខែមករាខាងមុខនេះផងដែរ។ បើតាមការបញ្ជាក់ពីប្រភពព័ត៌មានខាងលើនេះ គឺបានបង្ហាកអោយដឹងងថា ស្មាតហ្វូនលំដាប់ ថវិកាជំនាន់ថ្មីនេះ គឺប្រើប្រាស់នូវអេក្រង់ LCD display ដែលមានទំហំ និងប្រើឈីប MediaTek ព្រមទាំងមានកាមេរ៉ាទំហំ 50MP dual cameras។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរួបរាបរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញប្រហែលគ្នាជាមួយនិង OPPO 58 5G ដែលបង្ហាញវត្តមានកាល ពីខែវិច្ឆិកាឆ្នាំ 2022 កន្លងទៅអញ្ចឹង។ ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាបញ្ឈរស្ថិតនៅជ្រុង ខាងឆ្វេង ខណៈដែលផ្នែកខាងមុខ គឺមានអេក្រង់រាបស្មើរ និងមានរន្ធមួយគ្រាប់នៅលើអេក្រង់ស្ទិល waterdrop notch។  OPPO A78 5G មានអេក្រង់ទំហំ 6.56-អ៊ីង LCD display, បង្ហាញចេញបានកម្រិត HD+ ល្បឿន 90Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីន គឺប្រផប្រាស់ប្រភេទឈីប Octa-Core MediaTek Dimensity 700 រ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB ហើយនិងមានរន្ធបន្ថែមកាត microSD card ។

OPPO A78 5G មានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP depth shooter ខណៈដែលកាមេរ៉ាមុខមានទំហំ 8MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងមានកម្លាំងសាក 33W charging support ហើយនិងប្រើបច្ចេកវិទ្យាស្កែនម្រាមដៃនៅចំហៀងតួ ព្រមទាំងគាំទ្រដោយ 5G connectivity, 3.5mm headphone jack និងរន្ធ USB-C។ នៅលើស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យាការពារទឹក IP54 និងរត់លើ Android 13 ផ្អែកជា មួយស្បែកកម្មវិធី ColorOS 13។ សម្រាប់តម្លៃ OPPO A78 5G នៅមិនទាន់ប្រកាសចេញនោះទេ ប៉ុន្តែមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានតម្លៃចន្លោះពី Rs. 19,000 ($230) ឡើងទៅ។ 

 

ព័ត៌មានពាណិជ្ជកម្ម