កាលពីម្សិលមិញនេះ ក្រុមហ៊ុន Sony បានបង្ហាញនូវស្មាតហ្វូន Xperia 1 V ដែលជាស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ខ្លួនហើយ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវស្មាតហ្វូន Xperia 10 V ថ្មីរបស់ខ្លួនដែលមានលក្ខណៈសម្បត្តិ និងមុខងារគួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ។
ការឌីស្សាញរូបរាង និងអេក្រង់
Xperia 10 V ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុននេះ គឺមានការពង្រឹងជាច្រើនផងដែរបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ ហើយក៏មានរូបរាងស្រាលជាងមុនផងដែរ។ ស្មាតហ្វូននេះ មានទម្ងន់ 159g នេះ គឺដោយសារតែស្មាតហ្វូននេះ មានគែមផ្លាស្ទិក និងផ្នែកខាងក្រោយធ្វើពីផ្លាស្ទិក។ ស្មាតហ្វូននេះក៏មាន IP65/IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ កញ្ចក់ខាងមុខរបស់ស្មាតហ្វូននេះគឺ Gorilla Glass Victus ។
ស្មាតហ្វូនថ្មីនេះ មានអេក្រង់OLED ទំហំ 6.1 អ៊ីង រត់បានជាមួយនិងកម្រិតអេក្រង់ល្បឿន 60Hz refresh rate និងមានការគាំទ្រដោយកម្រិត 120Hz touch sampling rate និង Full HD+។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិត 21:9 aspect ratio, 97 percent DCI P3 color gamut, 10 bit tonal gradation និងគែម bezels ស្តើងក្នុងការប្រើប្រាស់ថែមទៀតផង។ ក្រុមហ៊ុននេះ បានអះអាងថា អេក្រង់នេះ គឺភ្លឺជាងមុនដល់ទៅ 1.5 ដងផងដែរ។
លក្ខណៈសម្បត្តិ
ស្មាតហ្វូន Sony Xperia 10 V មានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 SoC ជាមួយនឹងរ៉េមទំហំ 8GB LPDDR4X RAM និង 128GB UFS 2.1។ សម្រាប់ម៉េមូរីនេះ ក៏អាចបន្ថែមបានទំហំដល់ទៅ 1TB តាមរយៈ microSD card slot ផងដែរ។ ស្មាតហ្វូននេះមា នថាមពលថ្មទំហំ 5,000mAh ហើយវាគឺជាស្មាតហ្វូន 5G ដែលស្រាលបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា 21W fast charging ផងដែរ។ វាក៏មានមុខងារជាច្រើនទៀតដូចជា 3.5mm audio jack, Qualcomm aptX adaptive, NFC, side mounted fingerprint scanner, 60 Reality Audio Certified, 360 Reality Audio Upmix, DSEE Ultimate និង Stereo Recording ។
កាមេរ៉ា
ស្មាតហ្វូន Xperia 10 V នេះ គឺបំពាក់នូវកាមេរ៉ា 3 គ្រាប់ដែលកាមេរ៉ាគោលទំហំ 48-Megapixel Exmor RS sensor ដែលទ្រទ្រង់នូវ hybrid OIS/EIS, f/1.8 aperture និង 80° field of view ។ វាក៏មានកាមេរ៉ា 8-Megapixel telephoto lens ដែលទ្រទ្រង់នូវ 10x hybrid zoom, f/2.4 aperture និង 1/4.4 inch sensor size ។សម្រាប់កាមេរ៉ាមួយទៀតគឺ 8-Megapixel ultra wide angle lens ដែលមាន f/2.2 aperture និង 120° ultra wide angle lens ។ ស្មាតហ្វូន Xperia 10 V នេះ មានកាមេរ៉ាខាងមុខទំហំ 8-Megapixel selfie ដែលទ្រទ្រង់នូវ f/2.0 aperture, 1/4 inch sensor size, 1.12μm pixel size, 78° wide angle lens ។
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Sony Xperia 10 V នេះ មានច្រើនពណ៌គឺ Lavender, Sage Green, White និង Black ។ ស្មាតហ្វូននេះ មានតម្លៃប្រហែលជា 449 EUR ឬ 493$ នឹងដាក់លក់នៅលើទីផ្សារអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងតំបន់ជាច្រើនទៀតនៅពាក់កណ្តាលខែមិថុនាឆ្នាំ 2023 នេះ៕