Google Pixel Fold ទំហំ 512GB នៅលើទីផ្សារសហរដ្ឋអាមេរិក អស់ស្តុកហើយ

Pixel Fold គឺជាចម្លើយរបស់ក្រុមហ៊ុន Google ចំពោះស្មាតហ្វូន Samsung Galaxy Z Fold 4 និងស្មាតហ្វូនជំនាន់ថ្មី Z Fold 5 ។ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅដើមខែនេះនៅក្នុងព្រឹត្តិការណ៍ I/O developers ដែលមានអេក្រង់កម្រិតខ្ពស់ និងមានការប្រើប្រាស់នូវបន្ទះឈីប Tensor G2។ ស្មាតហ្វូនបត់បាន Pixel Fold អាចធ្វើការ pre-order បាននៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃនេះហើយ នៅក្នុងនោះ ក្រុមហ៊ុន Google បានបញ្ជាក់ថា ស្មាតហ្វូន 512GB នេះ ក៏អស់ពីស្តុកហើយ!

Pixel Fold គឺជាស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Google ដែលមានតម្លៃខ្ពស់ ដោយទំហំ 512GB គឺមានតម្លៃចាប់ពី $1,919។ សម្រាប់ស្មាតហ្វូនដែលមានពណ៌ Obsidian black បានអស់ពីស្តុកហើយនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនេះ នៅក្នុងហាងផ្លូវការរបស់ក្រុមហ៊ុន Google គឺនៅតែមានវត្តមានរបស់ស្មាតហ្វូន Pixel Fold ទំហំ 256GB ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានពណ៌ Obsidian និង Porcelain។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅលើទីផ្សារផ្សេង ស្មាតហ្វូន Pixel Fold ទំហំ 512GB នេះ អាចនឹងធ្វើការ pre-order បាន ក្នុងនោះមានដូចជា នៅក្នុងចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន។ ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 27 ខែមិថុនាខាងមុខនេះហើយនឹងមានវត្តមាននៅក្នុងប្រទេសតែប៉ុន្មានខាងលើនេះប៉ុណ្ណោះ។ ក្រុមហ៊ុន Google ប្រកាសថា នឹងមិនលក់ស្មាតហ្វូនបត់បាននៅក្នុងទីផ្សារជាច្រើនដូចជាប្រទេសឥណ្ឌានោះទេ ដោយសារហេតុផលមួយចំនួន។

ស្មាតហ្វូន  Pixel Fold នេះគឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find N series របស់ក្រុមហ៊ុន OPPO ផងដែរ។ ស្មាតហ្វូននេះ មានបន្ទះឈីប  Tensor G2 chip, 48MP f/1.7 main, 10.8MP f/3.05 5x zoom telephoto, 10.8MP f/2.2 ultrawide ជាមួយនឹង 121.1-degree field of view និងកាមេរ៉ាខាងមុខទំហំ 9.5MP f/2.2 ៕

 

ព័ត៌មានពាណិជ្ជកម្ម