no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 14 Pro នឹងបំពាក់អេក្រង់កោងគែមទាំងបួនជាមួយនិងគែម Bezel ស្តើងផុត

ស្មាតហ្វូនកំពូលកម្រិត Flagship ជំនាន់ថ្មីរបស់ Xiaomi ម៉ូដែល Xiaomi 14 Pro នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មីដ៏អស្ចារ្យ នេះបើតាមការបង្ហើបឲ្យដឹងពីគណនី Ice Universe។ បើតាមគំរូរូបភាព render ថ្មីមួយដែលបានបង្ហោះនៅលើគណនី Twitter បានបង្ហាញថា អេក្រង់របស់ Xiaomi 14 Pro គឺជាអេក្រង់មានគែមកោងទាំងបួនជ្រុងតែម្តង Quad-curved Display ព្រមទាំងមានកែម Bezel ជុំវិញរួមតូចស្តើងបំផុត។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែប្រភពមិនបានបញ្ជាក់ពីទំហំអេក្រង់ និងបច្ចេកវិទ្យាអេក្រង់ដែលត្រូវបំពាក់នៅលើ Xiaomi 14 Pro នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាធម្មតា Xiaomi ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលតែងតែបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីដែលបំពាក់នូវកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm មុនគេជារៀងរាល់ឆ្នាំ។ ជាការពិតណាស់ Xiaomi 14 Pro អាចនឹងក្លាយជាកំពូលស្មាតហ្វូន Flagship ដំបូងគេដែលនឹងបំពាក់កំពូលឈីបនាគរាជជំនាន់ទី 3 គឺ Snapdragon 8 Gen 3។ ជាក់ស្តែងបើតាមប្រភពបញ្ចេញដោយ Digital Chat Station បានបង្ហាញថា Xiaomi 14 Pro បានបំពាក់បន្ទះឈីបដែលមានលេខកូដ SM8650 ដែលត្រូវបានគេជឿជាក់ថាជាលេខកូដសំគាល់នៃឈីប Snapdragon 8 Gen 3។

 

កំពូលឈីបនាគរាជជំនាន់ថ្មីនេះនឹងត្រូវផលិតឡើងតាមខ្នាតស្តង់ដារថ្មី 4nm របស់ TSMC ដែលនឹងផ្តល់នូវអនុភាពល្បឿនប្រតិបត្តិការខ្លាំងក្លាជាងជំនាន់មុន។ សម្រាប់គុណសម្បត្តិបឋមរបស់ឈីប Snapdragon 8 Gen 3 គឺនឹងមានអង្គគណនាជំនាន់ថ្មី Cortex-X4 ដែលមានល្បឿនដល់ទៅ 3.72GHz គូបផ្សំជាមួយ Cortex-A715 និង Cortex-A515 រួមជាមួយ Adreno 750 GPU។ Xiaomi 14 Pro ត្រូវបានគេរាយការណ៍ថា នឹងបំពាក់ថាមពលថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 90W ទៅ 120W Wired Charging និង Wireless Charging 50W។

 

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានការបង្កើនសមត្ថភាពលែនកាមេរ៉ាផងដែរដោយក្នុងនោះអាចនឹងប្រើប្រាស់នូវលែនថ្មីប្រភេទ WLG High-Lens ថែមទៀតផង។ Xiaomi 14 Series នឹងមានជម្រើសម៉ូដែល Xiaomi 14 ដែលបំពាក់អេក្រង់ស្មើរ Flat-Display។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញវត្តមាននៅក្នុងខែវិច្ឆិកា ឆ្នាំ 2023៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម