no-alternative title
no-alternative title
no-alternative title
no-alternative title

កាស Sony WF-C700N បង្ហាញវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែបង្ហាញនូវកាសស្តាប់ WF-CN700N TWS earbuds នៅក្នុងប្រទេសឥណ្ឌា។ កាសស្តាប់នេះមានបំពាក់នូវ 5mm drivers ដែលផ្តល់នូវសំឡេងពិរោះក្នុងការប្រើប្រាស់។ អ្វីដែលគួរអោយកត់សម្គាល់នោះ អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹង noise cancelation និង  equalizer function ដើម្បីទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់ Sony WF-C700N earbuds  នេះ មានបំពាក់នូវ 5mm closed-type driver ដែលធានាទៅលើគុណភាពសំឡេងកម្រិតខ្ពស់។ ជាមួយគ្នានេះ នៅលើកាសនេះ ក៏មានការទ្រទ្រង់ទៅលើ volume control និងបច្ចេកវិទ្យា DSEE (Digital Sound Enhancement Engine) technology អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងគុណភាពសំឡេងខ្ពស់ និងបទពិសោធន៍អស្ចារ្យបំផុត។

នៅពេលដែលនិយាយអំពីថាមពលថ្មនោះ កាសស្តាប់នេះ អាចចាក់តន្រ្តីបានដល់ទៅ 7.5 ម៉ោងជាមួយនឹង noise cancellation ឬ 5 ម៉ោងនៅក្នុងការដំណើរការ noise cancellation active ។ កាសស្តាប់នេះ សាកថ្មជាមួយនឹង USB-C ហើយការសាកថ្មពេញគឺចំណាយពេល 1.5 ម៉ោង។ កាសស្តាប់ WF-C700N earbuds នេះ ទ្រទ្រង់នូវ multipoint connection ដែលអនុញ្ញាតអោយភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានតាមរយៈ Bluetooth ថែមទៀត។ ជាមួយនឹង Bluetooth version 5.2  និងការទ្រទ្រង់ទៅលើ SBC និង AAC codecs អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការតភ្ជាប់ Wireless បាននៅក្នុងកម្រិតគុណភាពខ្ពស់បំផុត។

ជាមួយនឹង Noise Cancelling និង  Ambient Sound modes នេះ កាសស្តាប់នេះ ក៏មានបំពាក់នូវ IPX4  ដែលអាចការពារការជ្រាបទឹក និងញើសបានថែមទៀតផង។ នៅលើកាសនេះ ក៏កម្មវិធី Sony Headphones Connect app ដែលផ្តល់អោយ អ្នកប្រើប្រាស់ អាចកែសម្រួលទៅលើ  audio settings និងប្រើប្រាស់ទៅលើមុខងារជាច្រើនទៀតបានផងដែរ។ កាសស្តាប់ Sony WF-C700N wireless earbuds នេះមានតម្លៃ  Rs. 8,990 ហើយវាអាចរកទិញបានចាប់ពីថ្ងៃទី 15 ខែកក្កដានេះ។ កាសស្តាប់នេះមានពណ៌ black, white, lavender និង  sage green ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍