no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei នឹងប្រកាសចេញប្រតិបត្តិការជំនាន់ថ្មី Harmony OS3 ជាផ្លូវការណ៍នៅថ្ងៃទី 27 ខែកក្តដា សប្តាហ៍ក្រោយនេះ

ក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍ផលិតប្រតិបត្តិការទូរស័ព្ទផ្ទាល់ខ្លួនក្រោមឈ្មោះជាសកលថា Harmony OS ហើយមកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះបានដាក់ឲ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនអាចធ្វើការប្រើប្រាស់ជាមួយប្រតិបត្តិការថ្មីនេះយ៉ាងទូលំទូលាយនៅមិនថានៅទីផ្សារក្នុងស្រុក ឬទីផ្សារក្នុងតំបន់មួយចំនួននៅលើពិភពលោក។ ហើយបច្ចុប្បន្ន Harmony OS គឺបានអភិវឌ្ឍន៍បានពីរជំនាន់រួចមកហើយ គឺ Harmony OS2.0។ ដោយឡែកក្នុងពេលនេះ បើតាមប្រភពព័ត៌មានច្បាស់ការណ៍បាននិយាយថា Huawei ត្រៀមដាក់បង្ហាញចេញប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួន គឺ Harmony OS3 នៅក្នុងទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏បានប្រកាសនៅលើគណនី Weibo ផ្លូវការណ៍របស់ខ្លួនរួចហើយថា ប្រតិបត្តិការជំនាន់ថ្មី Harmony OS3 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែកក្តដា ត្រូវនឹងសប្តាហ៍ក្រោយនេះនៅក្នុងប្រទេសចិន។ បន្ថែមពីនេះក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយប្រតិបត្តិការជំនាន់ថ្មីនេះ គឺមានមកជាមួយនៅមុខងារថ្មីៗមួយចំនួនរាប់បញ្ចូលទាំង experience for connection, pages, collaboration, ហើយនិងចំនុចពិសេសៗសំខាន់ផ្សេងទៀតសម្រាប់ប្រព័ន្ធ UX។

 

បច្ចុប្បន្ននេះទីផ្សារភាគហ៊ុនរបស់ Harmony OS បង្ហាញថា កំពុងមានការរីកចម្រើនឡើង បើតាមនាយកប្រតិបត្តិជាន់ខ្ពស់របស់ Huawei លោក Yu Chengdon បានប្រកាសថ្មីៗនេះថា ពេលនេះគឺមានឧបករណ៍ចំនួនជាង 300 គ្រឿងហើយដែលបាននឹងកំពុងប្រតិបត្តិការជាមួយ Harmony OS ដោយក្នុងនោះមានចំនួន 200 គ្រឿងបានដំឡើងតាមរយះស្តង់ដារ ecosystem និង 100 គ្រឿងផ្សេងទៀតបានដំឡើងតាមរយះការប្រើប្រាស់ជាមួយ Third-party Product របស់ក្រុមហ៊ុនដៃគូ។

 

បន្ថែមពីនេះ Huawei ត្រូវបានគេដឹងទៀតថា ក៏ត្រៀមប្រកាចេញផលិតផលថ្មីៗជាច្រើននៅប៉ុន្មានខែខាងមុខនេះ ក្នុងនោះរួមមាន ទូរទស្សន៍ស្មាតធីវីដែលប្រតិបត្តិការដោយ Harmony OS3, Huawei Smart Screen S Pro 86, Matebook X Pro, MatePad Pro 11 និង Huawei Chang Enjoy 50 Pro  ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម