នៅថ្ងៃនេះ OPPO បានប្រកាសចេញនូវស្បែកមុខកម្មវិធីថ្មី ColoroS 14 ដែលមានការផ្អែកទៅលើ Maiden Update សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X7 Ultra ហើយ ដោយបន្ទាប់ពីការអាប់ដែត Software ថ្មីនេះ នឹងមានការនាំមកជាមួយនូវមុខងារថ្មីៗជាច្រើន។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បានអោយដឹងថា firmware ថ្មីនេះ គឺមានឈ្មោះថា PHY110_14.0.1.232 (CN01) ហើយជាមួយនិងការអាប់ដែត Software ថ្មីនេះ គឺនឹងមានការជួសជុលនូវផ្នែកខាងក្នុងជាច្រើន ហើយនិងពង្រឹងទៅលើប្រព័ន្ធការពារសុវត្ថិភាពទៀតផង។
ប្រភពដដែលនេះបន្តថា ការស្បែកមុខកម្មវិធីថ្មី ColoroS 14 នេះ គឺមិនមែនអាប់ដែតតែនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X7 Ultra នោះទេ Software ថ្មីនេះ ក៏នឹងមានការអាប់ដែតនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុននេះជាច្រើនម៉ូដែលទៀតផងដែរ។ ជាមួយនិងការអាប់ដែតសម្រាប់ Find X7 Ultra នៅលើ firmware PHY110 14.0.1.232 (CN01) គឺមានទំហំ 664MB។ នៅលើ Software នេះ ក៏នឹងមានការតម្លើងជាមួយនិងមុខងារ AI intelligent call summaries និងបទពិសោធន៌ថ្មី AIGC removal experience ហើយនិងមានការពង្រឹងសុវត្ថិភាពទៅលើការប្រើប្រាស់នៅពេលសាកបញ្ចូលថាមពលជាមួយ power bank ថែមទៀតផង។
សូមជំរាបផងដែរថា ការអាប់ដែតថ្មីនេះ គឺមានការប្រើប្រាស់សម្រាប់តែប្រទេសចិនប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសផ្សេងៗ គឺនឹងមានការដាក់អោយអាប់ដែតឆាប់ៗនេះ។ សម្រាប់ Software នេះ ក្រុមហ៊ុន OPPO នឹងដាក់អោយមានការអាប់ដែតទៅលើស្មាតហ្វូនថ្មីៗទាំង OPPO និង OnePlus ដោយចាប់ផ្តើមពីស្មាតហ្វូនអេក្រង់បត់បាន OPPO Find N3 Series ហើយក៏នឹងបន្តបន្ទាប់ទៅលើម៉ូដែល Find X6, Reno 11, OnePlus 12, OnePlus 11, OnePlus Ace 3 និង OnePlus Ace 2។