OPPO បានត្រៀមខ្លួននៅក្នុងប្រកាសចេញនូវឆ្នាំងសាកថ្មីរបស់ខ្លួន 120W SUPERVOOC flash charge ដែលជាសមិទ្ធិផលថ្មី ទើបតែអភិវឌ្ឍន៌ថ្មីសម្រាប់ប្រើប្រាស់ជាមួយនិងស្មាតហ្វូនជំនាន់ថ្មីៗ ដែលនឹងមានវត្តមាននៅលើទីផ្សារនាពេលខាងមុខ។ ឆ្នាំងសាកថ្មីនេះ គឺមានលេខម៉ូដែល VCBBOAAH / A788-110110U-AU1 និងមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន Australia’s Electrical Regulatory Authorities Council (ERAC) របស់ប្រទេសអូស្រ្តាលីរួចហើយផងដែរ។
នៅលើវិញ្ញាបនបត្រនេះ មានការបង្ហាញថា ឆ្នាំងសាកដែលមានលេខម៉ូដែល VCBBOAAH charger នេះ គឺផលិតដោយក្រុមហ៊ុន Dongguan Aohai Technology ដែលមានការបំពាក់នូវកម្លាំងសាកខ្ពស់ដល់ទៅ 120W ទ្រទ្រង់ការសាកបានជាមួយនិងកម្រិត 11V 11A។ បន្ថែមពីនះ ឆ្នាំងសាកថ្មនេះ ក៏មានការទ្រទ្រង់បានជាមួយនិងកម្លាំងវ៉ុល 200-240V 50/60Hz ដែលប្រើប្រាស់នៅក្នុងទីផ្សារអូស្រ្តាលី។
សូមជំរាបថា សម្រាប់លក្ខណៈសម្បត្តិដែលមានកម្លាំង 200-240V 50/60Hz គឺអាចប្រើប្រាស់នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះមានដូចជា អឺរ៉ុប អាស៊ី អូស្រ្តាលី និងតំបន់មួយចំនួននៅទ្វីបអាហ្រ្វិក។ ប៉ុន្តែមិនអាចប្រើប្រាស់ទូទាំងទីផ្សារសកលបាននោះទេ ពីព្រោះថា នៅលើទីផ្សារអាមេរិកខាងជើង ដែលមានអាមេរិក និងកាណាដា គឺប្រើប្រាស់នូវកម្លាំងត្រឹមតែ 120V at 60Hz ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះប្រទេសជប៉ុន ក៏ប្រើប្រាស់ទាបដែរ គឺត្រឹមតែ 100V ជាមួយនិងកម្រិត 50Hz ឬ 60Hz ប៉ុណ្ណោះ។
មកដល់ពេលនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus និង OPPO ដែលមានដូចជា OnePlus 12, OnePlus Ace 3, Find X7 និង X7 Ultra គឺប្រើប្រាស់នូវកម្លាំងសាក 100W SUPERVOOC wired flash charging ហើយថ្មីៗនេះ គឺប្រើប្រាស់ជាមួយ 100W SUPERVOOC charger ប៉ុន្តែមានតែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ខណៈពេលនេះនៅលើឆ្នាំងសាក 120W charger គឺនៅមិនទាន់មានការរបញ្ជាក់ព័ត៌មានទូទៅច្បាស់នោះទេ។