no-alternative title
no-alternative title

តម្លៃ និងជម្រើសពណ៌របស់ Google Pixel 9, Pixel 9 Pro, Pixel 9 Pro XL និង Pixel 9 Pro Fold ត្រូវបានគេទម្លាយចេញហើយ

ថ្មីៗនេះមានការទម្លាយចេញតម្លៃបឋមរបស់ស្មាតហ្វូបនជំនាន់ថ្មីចំនួន 4 ម៉ូដែលរបស់ក្រុមហ៊ុន Google ដែលត្រៀមបង្ហាញវត្តមានឆាប់ៗនៅមុនដំណាច់ឆ្នាំនេះ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ Google រួមមានម៉ូដែល Pixel 9, Pixel 9 Pro, Pixel 9 Pro XL និង Pixel 9 Pro Fold។ តាមការបង្ហាញតម្លៃបឋមរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការកើនឡើងខ្ពស់ជាងតម្លៃរបស់ Google Pixel 8 Series បច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើប្រភពដែលបានទម្លាយតម្លៃស្មាតហ្វូន Pixel ជំនាន់ថ្មីនេះ គឺម៉ូដែល Pixel 9 ទំហំផ្ទុក 128GB គឺខ្ទង់ €899 ខណៈម៉ូដែល 256GB មានតម្លៃខ្ទង់ €999 (អឺរ៉ូ)។ Google Pixel 9 នឹងមានជម្រើសពណ៌ខ្មៅ ស ផ្កាឈូក និងបៃតង។ ដោយឡែកសម្រាប់ម៉ូដែល Pixel 9 Pro អាចនឹងមានទំហំប៉ុននឹងម៉ូដែល Pixel 9 ដែរ គ្រាន់តែមានកាមេរ៉ាច្រើនគ្រាប់ជាង រីតម្លៃវិញ Pixel 9 Pro មានអង្គផ្ទុកទិន្នន័យទំហំ 128GB មានតម្លៃខ្ទង់ប្រហែល €1,099, ម៉ូដែល 256GB មានតម្លៃខ្ទង់ €1,199 និងម៉ូដែល 512GB មានតម្លៃប្រហែល €1,329។ Pixel 9 Pro នឹងមានជម្រើសពណ៌ខ្មៅ និងប្រផេះ ហើយអាចនឹងមានពណ៌ផ្កាឈូកផងដែរ។

 

ចំនែកម៉ូដែល Pixel 9 Pro XL វិញ នឹងមានទំហំខ្លួនប៉ុននឹងម៉ូដែល Pixel 8 Pro បច្ចុប្បន្ន។ ម៉ូដែលនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ €1,199 សម្រាប់ម៉ូដែល 128GB, €1,299 សម្រាប់ម៉ូដែល 256GB, €1,429 សម្រាប់ម៉ូដែល 512GB, និង €1,689 សម្រាប់ម៉ូដែល។ Pixel 9 Pro XL ទំនងជានឹងមានជម្រើសពណ៌ស ប្រផេះ និងផ្កាឈូក។ 

ជាចុងក្រោយ គឺម៉ូដែលស្មាតហ្វូនអេក្រង់បត់ Google Pixel Pro Fold ដែលជាជំនាន់ថ្មីបន្តពីម៉ូដែល Google Pixel Fold។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ អាចនឹងមានតម្លៃខ្ទង់ €1,899 សម្រាប់ម៉ូដែល 256GB និងខ្ទង់ €2,029 សម្រាប់ម៉ូដែល 512។ Pixel Pro Fold នឹងមានជម្រើសពីរពណ៌ គឺខ្មៅហៅថា Obsidian និងពណ៌ស ហៅថា Porcelain។ ទាំងនេះ គឺជាតម្លៃសម្រាប់ទីផ្សារសហភាពអឺរ៉ុប ហើយតម្លៃ គឺនឹងមានការប្រែប្រួលតាមទីផ្សារក្នុងតំបន់ និងតម្លៃពន្ធអាករផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន