no-alternative title
no-alternative title
no-alternative title
no-alternative title

ការបែកធ្លាយថ្មីនិយាយថា Xiaomi 15 Pro នឹង Xiaomi 15 Ultra នឹងមានការពង្រីកថាមពលថ្មកាន់តែធំ

ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានចែករំលែកនៅលើ Weibo ថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship នេះនឹងមានថាមពលថ្មប្រភេទ Silicon ដែលមានទំហំ 6000mAh។ ខណៈពេលដែលអ្នកទម្លាយនេះ មិនទាន់បានបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ថ្ងៃនេះ មានការទម្លាយជាថ្មីថា ថាមពលថ្មនេះ គឺប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 15 Pro ខណៈដែលការបែកធ្លាយមួយទៀត គឺមានការទម្លាយថា ស្មាតហ្វូន Xiaomi 15 Ultra នឹងមានថាមពលថ្មប្រភេទ Silicon ធំជាងម៉ូដែល Pro គឺទំហំដល់ទៅ 6,200mAh ± ហើយក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមកាលវិភាគនៃការបង្ហាញរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 15 Ultra នេះ នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2025 ខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Xiaomi 15 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលា ឬវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុន Qualcomm ប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 4។ ស្មាតហ្វូន Xiaomi 15 Pro នេះ នឹងមានកាមេរ៉ាទំហំ 50-Megapixel គាំទ្រជាមួយនឹង Variable Aperture f/1.4 ទៅ f/2.5។ សម្រាប់កាមេរ៉ាផ្សេងទៀត គឺនឹងមានកាមេរ៉ាទំហំ 50MP Ultrawide និង 50-Megapixel Periscope Telephoto ភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 5x Optical Zoom ថែមទៀតផង។

 

ផ្នែកខាងមុខរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ Punch-Hole display នៅចំកណ្តាលអេក្រង់ ហើយបន្ទះអេក្រង់នេះ គឺមានការបង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងមានល្បឿន 120Hz refresh rate។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ស្មាតហ្វូននេះ គឺប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ដែលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ ស្មាតហ្វូននេះ មានគែមធ្វើពីលោហធាតុ ហើយក៏មានម៉ូដែល Titanium Special Edition ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះមានកម្រាស់ 8.5mm និងទម្ងន់ប្រហែលជា 220g។

សម្រាប់មុខងារជាច្រើនទៀតដែលមាននៅលើស្មាតហ្វូននេះ គឺមានដូចជា NFC, Infrared, Dual speakers និង IP68 សម្រាប់ការពារធូលី និងទឹកផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយ Digital Chat Station ក៏បាននិយាយថា ថេប្លេតថ្មីរបស់ក្រុមហ៊ុននេះ នឹងមានថាមពលថ្ម 8650mAh ឬ លើសពី 9000mAh ផងដែរ។ ថេប្លេតថ្មីៗនេះ អាចនឹងក្លាយជាផ្នែកមួយរបស់ថេប្លេត Xiaomi Pad 7 Series៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម