no-alternative title
no-alternative title
no-alternative title
no-alternative title

របាយការណ៌ថ្មីបានទម្លាយថា Huawei Mate X5 មានតម្រូវការខ្ពស់!

កាលពីថ្ងៃទី 9 ខែកញ្ញានេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន ម៉ូដែល Mate X5 នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ គឺពិតជាមានតម្រូវការ ខ្លាំងមែនទែនបន្ទាប់ ពីការប្រកាសចេញភ្លាមៗ នេះបើបើតាមលោក Ross Young ដែលជាអ្នកវិភាគប្រចាំនៅស្ថាប័ន DSCC។ លោក Young បានបង្ហោះនៅលើបណ្តាញ X ថា ការនាំចេញបន្ទះអេក្រង់សម្រាប់ស្មាតហ្វូន Huawei Mate X5 គឺបានចាប់ផ្តើមតាំងពីខែមិថុណាមកម្លេះ។ ស្មាតហ្វូនបត់បានថ្មីនេះ គឺមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ដូច្នេះតម្រូវការអេក្រង់ស្មាតហ្វូននេះ ប្រាកដជាមានការកើនឡើង។ ក្រុមហ៊ុន Huawei មានគម្រោងនឹងធ្វើអោយស្មាតហ្វូននេះ កាន់តែមានភាពល្បីល្បាញជាង Mate X3 ដែលបង្ហាញវត្តមានកន្លងមកថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X5 ត្រូវបានក្រុមហ៊ុននេះបំពាក់នូវបច្ចេកវិទ្យា 5G។ ជាមួយនិងការតម្លើងនូវមុខងារថ្មីនេះ បានធ្វើអោយស្មាតហ្វូនថ្មីនេ មានការពេញនិយមខ្លាំងជាងជំនាន់មុន។ និយាយពីទំហំអេក្រង់ចិញ ស្មាតហ្វូន Huawei Mate X5 មានការប្រើប្រាស់នូវអេក្រង់ខាងក្នុងទំហំ 7.85-អ៊ីងខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.4-អ៊ីង។ លក្ខណៈរបស់អេក្រង់ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺស្របតាមស្តង់ដារអេក្រង់ ដែលកំពុងតែប្រើប្រាស់នៅលើស្មាតហ្វូននាពេលនេះ។

បន្ទះអេក្រង់បត់់បានរបស់ស្មាតហ្វូន Mate X5 ប្រើប្រាស់នូវកញ្ចក់ OLED ដែលមានការគាំទ្រនូវល្បឿន 120Hz refresh rate និងកម្រិត 1440Hz high-frequency PWM dimming ព្រមទាំងមានកម្រិតឆ្លើយតបអេក្រង់ល្បឿន 240 Hz touch sampling rate។ សម្រាប់ Collector Edition របស់ Mate X5 គឺមានអេក្រង់ OLED ដូចគ្នា ប៉ុន្តៃអាចរត់បានល្បឿនចាប់ពី 1Hz ដល់ 120Hz និងមានការគាំទ្រនូវបច្ចេកវិទ្យា LTPO adaptive refresh rate, ហើយនិងកម្រិត 1440 Hz high-frequency PWM dimming ព្រមទាំងទ្រទ្រង់ជាមួយនិងកម្រិតនៃការឆ្លើយតប អេក្រង់បាន 240Hz touch sampling rate។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងក្លាយជាម៉ូដែលថ្មី ដែល មានតម្រូវការខ្លាំងពីសំណាក់អ្នកនប្រើប្រាស់នាពេលខាងមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម