មកដល់ពេលនេះមានការទម្លាយនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងកំពូលស្មាតហ្វូន Samsung Galaxy S24 Ultra ខណៈដែលពេលវេលានៃប្រកាសចេញនៅសល់ពេលជាច្រើនខែទៀតឯណោះ។ ថ្មីៗនេះ បើតាមការទម្លាយចុងក្រោយរបស់លោក Yogesh Brar ក៏មានការចែកចាយបន្ថែមទៀតនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះផងដែរ ប៉ុន្តែមានចំណុចខ្លះក៏ត្រូវបានគេនិយាយថាមិនមែនជាការពិតនោះទេ។
ស្មាតហ្វូនម៉ូដែល Ultra នេះត្រូវបានគេរំពឹងថា អាចនឹងធ្វើតាមក្រុមហ៊ុន Apple ដែលបានផ្លាស់ប្តូរមកប្រើស៊ុមជុំវិញពីលោហៈធាតុទីតានៀម។ សម្រាប់និន្នាការថ្មីនេះ គឺមិនមានផលតប៉ះពាល់ដល់ទម្ងន់នោះទេ ដោយស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងមានទម្ងន់ស្រាលត្រឹមតែ 233g ប៉ុណ្ណោះ។ ហើយបើនិយាយពីបន្ទះឈីបវិញ កន្លងមក មានសេចក្តីរាយការណ៌ពីការប្រើប្រាស់បន្ទះឈីប Exynos សារឡើងវិញសម្រាប់ស្មាតហ្វូននេះផងដែរ ប៉ុន្តែទំនងជានឹងប្រើលើ Galaxy S24/S24+ ប៉ុណ្ណោះសម្រាប់ S24 Ultra ត្រូវបានគេជឿជាក់ថា គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលនឹងមានការៅភ្ជាប់មុខនូវកម្លាំងពិសេសជាងបន្ទះឈីបស្តង់ដារដដែល។
ស្មាតហ្វូន Samsung Galaxy S24 Ultra ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.8 អ៊ីង គាំទ្រនូវបច្ចេកវិទ្យា LTPO AMOLED គាំទ្រនូវកម្រិតបង្ហាញចេញបាន QHD+ resolution ហើយនិងមានការប្រើប្រាស់នូវកម្រិតពន្លឺខ្ពស់ជាមួយនិង peak brightness 2,200 nits ប្រៀបធៀបជាមួយនិងម៉ូដែលមុន S23 Ultra គឺធ្វើបានត្រឹមតែ 1,750 nits ប៉ុណ្ណោះ។
ក្រឡេកមកមើលកាមេរ៉ាវិញ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP sensor (HP25X)។ កាមេរ៉ានេះ នឹងប្រើសិនស័រទំហំ 1/1.3” នឹងមានអមដំណើរដិយកាមេរ៉ា 3x telephoto ទំហំ 50MP sensor (1/2.52”, 0.7µm និងទំហំ 10MP 1/3.52” sensor ជាមួយ 1.12µm pixels ព្រមទាំងមួយគ្រាប់ទៀតទំហំ 12MP ultra wide ផងដែរ។ សម្រាន់កាមេរ៉ាមុខ គឺនៅដដែល គឺទំហំ 12MP។ ហើយសម្រាប់ periscope module ក៏នឹងប្រើទំហំ 10MP ដដែលដូចគ្នា