no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung នឹងប្រកាសចេញនូវ Galaxy S24 Series នៅថ្ងៃទី 18 ខែមករាឆ្នាំក្រោយនេះ

ជាធម្មតា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង តែងតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy S-Series ដែលជាម៉ូដែល Flagships នៅក្នុងត្រីមាសទី 1 ជារៀងរាល់ឆ្នាំ។ នៅថ្ងៃនេះយោងតាមការទម្លាយព័ត៌មានថ្មីចុងក្រោយ បាននិយាយថា ស្មាតហ្វូន Galaxy S24 series ដែលជាម៉ូដែលថ្មីរបស់ក្រុមហ៊ុននេះ គឺអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី 18 ខែមករាខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពី Ice Universe ដែលជាប្រភពជឿជាក់បានមួយ ដែលតែងតែតាមដានទៅលើព័ត៌មាននៃផលិតផលជាច្រើនរបស់ក្រុមហ៊ុន Samsung។ សូមជំរាបថា ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Samsung កាលពីឆ្នាំ 2021 កន្លងទៅនេះ គឺធ្វើឡើងនៅក្នុងខែមករា ហើយនៅពេលនោះ គឺមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S21 Series។  ហេតុផលដែលក្រុមហ៊ុន Samsung បានប្រារព្ធឡើងមុនពេលបែបនេះ គឺនៅពេលនោះ មានការរាតត្បាតនៃមេរោគកូវីត 19 ដូច្នេះដើម្បីបំពេញតម្រូវការអោយទាន់ពេលនោះ ក្រុមហ៊ុននេះក៏សម្រេចធ្វើបែបនេះ។

បន្ថែមពីនេះ ក្រុមហ៊ុន Samsung និង Qualcomm ត្រូវបានគេរាយការណ៌ថា នឹងប្រកាសចេញនូវបន្ទះឈីបជំនាន់ថ្មីដែលមានសមត្ថភាពខ្ពស់ និងមានល្បឿនលឿនជាងមុន ហើយក៏ត្រៀមខ្លួនរួចរាល់សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 Series ដែលគ្រោងនឹងសម្ពោធចេញនៅពេលខាងមុខនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម