បន្ទាប់ពីការសម្ពោធជាផ្លូវការអស់រយៈពេលជាងមួយសប្តាហ៌រួចមកនៅពេលនេះ កំពូលស្មាតហ្វូន Apple iPhone 15 Pro Max ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការធ្វើតេស្តនៅលើស្ថាប័ន DxOMark រួចរាល់ហើយ។ យោងតាមលទ្ធផលដែលមានការបញ្ជាក់ពីស្ថាប័ននេះ បានអោយដឹងថា Apple iPhone 15 Pro Max ឈរលើលំដាប់លេខ 2 នៃស្ថាប័ន DxOMark ខណៈដែលម៉ូដែលមុនៗ គឺឈរត្រឹមលំដាប់ថ្នាក់លេខ 8 ប៉ុណ្ណោះ។
DxOMark បានបញ្ជាក់ថា កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max គឺធ្វើបានល្អមែនទែនសម្រាប់មុខងារពន្លឺ brightness និង contrast នៅក្នុងការថតរូប ហើយរឹតតែអស្ចារ្យនោះ រូបភាពនៅពេលយប់ និងការបញ្ជាក់ពីគុណភាណស្បែក គឺធ្វើបានល្អមែនទែន។ បន្ថែមពីនេះ នៅលើ iPhone 15 Pro Max ក៏មានសមត្ថភាពខ្ពស់សម្រាប់ថតរូបនៅលើមុខងារ photo exposure, color និង texture ក៏ដូចជា bokeh ផងដែរ។ កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple មួយនេះ គឺមានសមត្ថភាពខ្ពស់បំផុតសម្រាប់ការថតវីដអូ នេះបើតាមការបញ្ជាក់ពីស្ថាប័ន DxO។ ស្មាតហ្វូននេះ គឺឈរនៅពីក្រោយ Huawei P60 Pro តែមួយប៉ុណ្ណោះ។