no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Ming Chi-Kuo និយាយថា ការកើនឡើងកំដៅនៅលើ iPhone 15 Pro Series មិនមែនបណ្តាមកពីបន្ទះឈីប A17 Pro 3nm នោះទេ

Apple បានបង្ហាញចេញវត្តមាន iPhone 15 Pro និង iPhone 15 Pro Max រួមនឹងបងប្អូនពីរម៉ូដែលផ្សេងទៀតបានជាង 2 សប្តាហ៍មកហើយ។ ចំពោះម៉ូដែល iPhone 15 Pro និង 15 Pro Max គឺទទួលបានប្រជាប្រិយភាពខ្លាំងជាងពីរម៉ូដែលទៀត (iPhone 15/15 Plus) ដោយសារតែម៉ូដែល Pro ទាំងពីរមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជាប្រព័ន្ធកាមេរ៉ាថ្មី បន្ទះអេក្រង់ថ្មី ប្រើប្រាស់ស៊ុមថ្មីជាប្រភេទ Titanium Frame និងកំលាំងម៉ាស៊ីនថ្មី A17 Pro ដែលផលិតតាមស្តង់ដារថ្មីរបស់ TSMC ខ្នាត 3nm ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញចាប់ពីនាំចេញផ្លូវការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុននេះទៅកាន់ដៃរបស់អ្នកប្រើ យើងឃើញថា មានប្រភពមួយចំនួនបានរកឃើញថា កំដៅខ្លួនរបស់ iPhone 15 Pro និង 15 Pro Max ឡើងលឿនខុសពីធម្មតា ទោះបីជាការប្រើប្រាស់ធម្មតាក៏ដោយ ហើយបញ្ហានេះ ត្រូវបានប្រភពទាំងនោះចោទទៅលើបន្ទះឈីបជំនាន់ថ្មី A17 Pro 3nm ដែលជាហេតុដែលធ្វើឲ្យទូរស័ព្ទឡើងកំដៅខ្លាំងដូចនេះ។

 

យ៉ាងណាមិញបើតាមការលើកឡើងពីកំពូលអ្នកវិភាគល្បីឈ្មោះ គឺលោក Ming Chi-Kuo បានបញ្ជាក់ដូច្នេះថា បញ្ហា iPhone 15 Pro Series មានការឡើងកំដៅខុសពីធម្មតាដូច្នេះ គឺមិនមែនមកពីបន្ទះឈីបជំនាន់ថ្មីនោះទេ គឺមានកត្តារួមផ្សេងមួយចំនួន ដោយក្នុងនោះមានដូចជា ការកាត់បន្ថយកម្រាស់ និងទំងន់ ឲ្យស្តើង និងស្រាលជាងជំនាន់មកក៏ជាមូលហេតុធ្វើឲ្យមានការឡើងកំដៅផងដែរ ព្រោះថា Apple ត្រូវការកាត់បន្ថយផ្ទៃស្រោបប្រព័ន្ធសារធាតុកាត់បន្ថយកំដៅ និងការប្រើប្រាស់ស៊ុមថ្មី Titanium Frame ក៏ធ្វើឲ្យតួរទូរស័ព្ទឡើងកំដៅឆាប់ផងដែរ។ ម៉្យាងទៀតទៅលើផ្នែក Software (iOS17) ក៏អាចជាកត្តារួមចំនែកក្នុងការឡើងកំដៅផងដែរ។

លោក Kuo មានជំនឿជាក់លើ Apple ថា ក្រុមហ៊ុននេះ នឹងធ្វើការបញ្ចេញ Software ថ្មីដើម្បីធ្វើបច្ចុប្បន្នភាពនៅលើ iPhone 15 Pro Series ដើម្បីជួសជុលលើបញ្ហាឡើងកំដៅឆាប់ៗនេះ។ លោកក៏បានបញ្ជាក់ទៀតថា សម្រាប់កំនែប្រែ iOS17 ថ្មី អាចនឹងធ្វើការកាត់បន្ថយសមត្ថភាពបន្ទះឈីប A17 Pro 3nm បន្តិច ដើម្បីគ្រប់គ្រងទៅលើកម្រិតសីតុណ្ហភាពកំដៅ។ ទន្ទឹងនិងនេះលោក Ming Chi-Kuo ក៏បានព្រមានផងដែរថា ប្រសិនបើ Apple មិនដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពនោះទេ គឺវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការលក់ iPhone 15 Pro Series ក្នុងរយះពេលយូរអង្វែង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម