មានការបង្ហាញថា ស្មាតហ្វូន iPhone 15 Pro Max ដែលមានតម្លៃថ្លៃបំផុត និងខ្លាំងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺមិនមានភាពខ្លាំងនោះទេ ដោយសារតែស្មាតហ្វូននេះ មិនអាចឆ្លងកាត់នូវការតេស្តទៅលើភាពធន់របស់វាបាន។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺផលិតចេញពីទីតាញ៉ូម ហើយក្រុមហ៊ុនក៏បញ្ជាក់ថា គឺមានភាពរឹងមាំជាងការប្រើប្រាស់នូវដែកអ៊ីណុកទៀតផង។
នៅពេលនេះ YouTuber JerryRigEverything ក៏បានតេស្តទៅលើភាពរឹងមាំនៃស្មាតហ្វូន Pro Max ផងដែរ។ ខណៈពេលនេះ ក៏មានការធ្វើតេស្តទៅលើស្មាតហ្វូនប្រភេទមិនមែន Pro ដូចគ្នា ដោយម៉ូដែលមានតម្លៃធូនៅក្នុងឆ្នាំនេះ គឺមានការ upgrades ច្រើនបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។
ជាធម្មតា ការតេស្តទៅលើភាពធន់នេះ គឺចាប់ផ្តើមពីការតេស្តទៅលើស្នាមឆ្កូតនៅលើស្មាតហ្វូន iPhone 15 ។ ក្រុមហ៊ុន Apple បំពាក់នូវស្មាតហ្វូននេះជាមួយនឹង Ceramic Shield ដែលមានភាពធន់ទៅនឹងស្នាមកូសឆ្កូតជាង Gorilla Glass នៅលើស្មាតហ្វូន Android ។ ប្រសិនបើអ្នកមើលកាន់តែកៀកនោះ ស្នាមឆ្កូតនេះ មិនទាន់មានការប្រកាសនៅលើស្មាតហ្វូនផ្សេងទៀតនោះទេ ប៉ុន្តែស្មាតហ្វូន iPhone 15 នេះមានស្នាមឆ្កូតនៅកម្រិតទី 6 ។
ស្មាតហ្វូន iPhone 15 នេះ មានគែម anodized aluminum frame ហើយមានស្នាមឆ្កូតកាន់តែងាយនៅក្នុងការតេស្តនេះ។ YouTuber រូបនេះ បានបន្ថែមថា ស្មាតហ្វូននេះ អាចធន់ទៅនឹងអណ្តាតភ្លើងបានដល់ទៅជិត 10 វិនាទីរហូតទាល់តែមានស្នាមពណ៌សមួយនៅលើអេក្រង់។ នៅក្នុងការតេស្តទៅលើភាពធន់របស់វានោះ ស្មាតហ្វូន iPhone 15 និង iPhone 15 Plus បានឆ្លងកាត់ទៅលើការតេស្តទៅលើការបត់របស់វា។ យ៉ាងណាមិញ បញ្ហានៃស្មាតហ្វូន iPhone 15 Pro Max នៅពេលនេះចំនួន 2 គឺការកើនឡើងនៃកំដៅ និងភាពទន់ខ្សោយនៃទីតាញ៉ូមរបស់វា៕