no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បានត្រៀមទុកនូវស្តុកស្មាតហ្វូន Mate 60 Series ចំនួន 10 លានគ្រឿងសម្រាប់ឆ្នាំនេះ

ក្រុមហ៊ុន Huawei មានគម្រោងក្នុងការស្តុកទុកយ៉ាងតិចចំនួន 10 លានគ្រឿងសម្រាប់ស្មាតហ្វូន Mate 60 series បន្ទាប់ពីតម្រូវការស្មាតហ្វូននេះមានការកើនឡើង ក៏ដូចជាបង្ហាញអំពីការផ្គត់ផ្គង់ទៅលើស្មាតហ្វូននេះមានភាពរលូន។ ក្រោយពីសម្ពោធស្មាតហ្វូននេះ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា មានតម្រូវការយ៉ាងច្រើនពីអ្នកប្រើប្រាស់ ដែលនេះ គឺជាហេតុផលដែលក្រុមហ៊ុននេះ ត្រូវតែបំពេញទៅលើស្តុករបស់ស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយ  FixedFocus បាននិយាយថា ស្តុកបច្ចុប្បន្នរបស់ស្មាតហ្វូន Huawei Mate 60 series នេះគឺមិនដល់ 10 លានគ្រឿងនោះទេ។ អ្នកទម្លាយនេះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើនថា ក្រុមហ៊ុននេះ ក៏បានបញ្ជាទិញទៅលើបន្ទះឈីប  satellite chips ចំនួន 10 លានគ្រឿង។ នេះគឺជាស្តុកចាប់ផ្តើមនៃបន្ទះឈីបនេះប៉ុណ្ណោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន Huawei Mate 60 series ចំនួន 10 លានគ្រឿងនេះគឺព្យាករណ៍ថានឹងលក់អស់ពីស្តុកផងដែរ។ នេះបង្ហាញថា ចំនួននៃការលក់ទៅលើស្មាតហ្វូន  Huawei Mate 60 series នេះគឺច្រើនជាងស្មាតហ្វូនជំនាន់មុននេះ។

នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធ Autumn 2023 នេះ លោក Yu Chengdong នាយកប្រតិបត្តិរបស់ Huawei Consumer Business Group បាននិយាយថា ក្រុមហ៊ុន Huawei ក៏ធ្វើការបង្កើនទៅលើការផលិតទ្រង់ទ្រាយធំ។ ក្រុមហ៊ុននេះ ចង់ធានាថា អ្នកប្រើប្រាស់ជាច្រើនអាចទិញបានទៅលើស្មាតហ្វូន Huawei Mate 60 series នេះ ជាមួយនឹងស្តុកដែលមាននេះ។ នៅចុងខែសីហានេះ ក្រុមហ៊ុន Huawei ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Mate 60 Pro នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះបានលក់ដោយមិនទាន់ប្រកាសជាផ្លូវការនោះទេ។ 

 

យ៉ាងណាមិញ ការឆ្លើយតបចេញពីអ្នកប្រើប្រាស់ជាច្រើនគឺមានច្រើនលើសលប់ ហើយយើងក៏បានឃើញនូវមនុស្សជាច្រើនរង់ចាំនៅក្រៅហាង Huawei Stores ដើម្បីរង់ចាំនូវស្មាតហ្វូនHuawei Mate 60 Pro នេះ។ក្រុមហ៊ុន Huawei ក៏បញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Mate 60, Mate 60 Pro+ និង Mate 60 RS Ultimate Design ។ សម្រាប់ម៉ូឌែល Pro និង  Ultimate Design គឺប្រើប្រាស់នូវបន្ទះឈីប satellite ដើម្បីខលតាម  satellite ដោយមិនចាំបាច់ប្រើប្រាស់នូវប្រព័ន្ធ Mobile Network នោះទេ។

 ក្រុមហ៊ុន Huawei ក៏ចាប់ផ្តើមក្នុងការនាំចេញនូវស្មាតហ្វូនចំនួន 30 លានគ្រឿងនៅក្នុងឆ្នាំ 2023 នេះ ហើយក៏បង្កើនទៅចំនួន 40 លានគ្រឿងផងដែរ។ជាមួយនឹងជោគជ័យនៃស្មាតហ្វូន Huawei Mate 60 series នេះ ក្រុមហ៊ុន Huawei ក៏អានឹងបង្កើនទៅលើចំនួននៃការនាំចេញនៅក្នុងឆ្នាំនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម