no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយតម្លៃ Samsung Galaxy Tab S9 FE និង Tab S9 FE+ មុនការប្រកាសជាផ្លូវការនៅខែក្រោយ

កាលពីឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុន Samsung ត្រូវបានប្រកាសចេញនូវថេប្លេត Galaxy Tab S7 FE (Fan Edition) ។ យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានទម្លាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវថេប្លេត “Fan Edition” ថ្មីថែមទៀតហើយ ដែលនេះគឺបង្ហាញថា គឺជាការវិលត្រឡប់នៃស្រឡាយម៉ូដែលពិសេសនេះវិញហើយ បន្ទាប់ពីខកខានអស់ពេលជាង 2 ឆ្នាំកមហើយ។ នៅក្នុងរបាយការណ៍ថ្មីនេះ Winfuture.de បានទម្លាយនូវព័ត៌មានជាច្រើន អំពីថេប្លេត Galaxy Tab S9 FE និង  Galaxy Tab S9 FE Plus។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Galaxy Tab S9 FE ថ្មីនេះ នឹងមានអេក្រង់ទំហំ 10.9-អ៊ីង LCD display បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 2304x1440pixels ខណៈពេលដែលថេប្លេត Galaxy Tab S9 FE Plus នេះ គឺមានអេក្រង់ទំហំ 12.4-អ៊ីង LCD បង្ហាញចេញបានជាមួយនឹង 2560x1600pixels។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ថេប្លេត Plus នេះក៏នឹងទ្រទ្រង់ទៅលើ  S-Pen stylus ថែមទៀតផង។ ថេប្លេត Galaxy Tab S9 FE Series នេះនឹងមានបន្ទះឈីប Exynos 1380 SoC ហើយនិងមានជម្រើសទំហំ 6GB+128GB និង 8GB+256GB។ 

ទន្ទឹមនឹងនេះផងដែរ ថេប្លេត Galaxy Tab S9 FE+ នឹងមានទំហំ 8GB+128GB និង 12GB+256GB។ ថេប្លេត Tab S9 FE Series នេះនឹងមាន microSD card slot ផងដែរ។ Galaxy Tab S9 FE នេះ នឹងមានថាមពលថ្មទំហំ 8,000mAh ខណៈពេលដែលថេប្លេត Galaxy Tab S9 FE Plus នឹងមានថាមពលថ្មទំហំ 10090mAh ដែលអាចប្រើប្រាស់បានដល់ទៅ 45 ម៉ោង។ បើនិយាយអំពីការតភ្ជាប់នោះ ថេប្លេតនេះមាន Bluetooth 5.3, Wi-Fi 6, 5G (Optional) និង NFC។ ថេប្លេតទាំងពីរនេះ នឹងមានបំពាក់នូវ IP68 សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។

បើមើលទៅលើកាមេរ៉ាវិញនោះ ថេប្លេតទាំងពីរនេះ នឹងមានកាមេរ៉ាគោលទំហំ 8-Megapixel និងកាមេរ៉ាខាងមុខទំហំ 12-Megapixel។ សម្រាប់ម៉ូដែល Plus នេះ គឺមានការបន្ថែមនូវកាមេរ៉ា 8-Megapixel ultra-wide នៅខាងក្រោយមួយទៀត។ ថេប្លេតនេះនឹងមាន One UI 5.1 ផ្អែកនៅលើ Android 13 ផងដែរ។ ថេប្លេត Galaxy Tab S9 FE នឹងចេញលក់នៅក្នុងអ៊ឺរ៉ុប ជាមួយនិងតម្លៃ តម្លៃចាប់ពី 529 យូរ៉ូ (~$555) ខណៈពេលដែលថេប្លេត Tab S9 FE+ នឹងមានតម្លៃ 699 យូរ៉ូ (~$735)។ ថេប្លេតទាំងពីរនេះមានពណ៌ Gray, Mint, Silver និង Lavender៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម