នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពគំរូស្មាតហ្វូន Samsung Galaxy S24 Series ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ ប្រណិតរបស់ក្រុមហ៊ុន Samsung ហើយ។ រូបភាពម៉ូដែល Galaxy S24+ ថ្មីនេះ ត្រូវបានគេរចនាចេញតាមរយៈរូបភាព CAD Renders។ ផ្អែកតាមរូបភាពថ្មីនេះ យើងអាចមើលឃើញថា ស្មាតហ្វូនលំដាប់ថ្នាក់ទី 2 នៃត្រកូល S-Series នេះ ហាក់ដូចជាមានការផ្លាស់ប្តូររាងបន្តិចប្រៀបធៀបជាមួយ S24។ ដូចមុនៗដែរ ម៉ូដែល S24+ នេះ គឺជាបងធំបន្ទាប់នៃ ម៉ូដែលស្តង់ដារ។
ស្មាតហ្វូន Samsung Galaxy S24+ គឺមានការរចនាជាមួយនិងអេក្រង់រាបស្មើរ ហើយនិងមានគែមជុំវិញមានរាងទាលស្មើរ ជ្រុង។ Galaxy S24+ ត្រូវបានគេរាយការណ៌ មានទំហំ 158.5x75.9x7.75mm និងមានគែមអេក្រង់ជុំវិញតូចជាងជំនាន់ មុនថែមទៀតផង។ យោងតាមពាក្យចចាមអារ៉ាមកន្លងមកបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីងមានកញ្ចក់រាបស្មើរ និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ ដែលមានញាត់នូវកាមេរ៉ាសម្រាប់សែលហ៊្វីមួយគ្រាប់។
Samsung Galaxy S24+ មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ហើយនិងមានប្រភេទ UWB or 5G (or both) រួមជាមួយនិង ការតម្លើងអង់តែននៅគែមជ្រុងខាងស្តាំក្រោមប៊ូតុង power button។ ប្រភពខាងលើបន្តថា Galaxy S24 series អាចនឹង មានការប្រកាសចញជាផ្លូវការនៅថ្ងៃទី 18 ខែមករាខាងមុខនេះ ហើយក៏អាចនឹងមានការប្រកាសដាក់លក់នៅក្នុងកំឡុងពេល នោះផងដែរ។