បន្ទាប់ពីមានការទម្លាយចេញនូវគំរូរូបភាពនៃការឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S24 និង Galaxy S24+ ដែលឌីស្សាញតាមរយៈនៃការសហការគ្នារវាង SmartPrix និង @OnLeaks មក នៅថ្ងៃនេះ គំរូនៃការឌីស្សាញទៅលើស្មាតហ្វូន Galaxy S24 Ultra ក៏ត្រូវបានគេបញ្ចេញមកដូចគ្នា។
ផ្អែកតាមការឌីស្សាញបែប CAD-based renders បានបង្ហាញថា ការរចនាទៅលើស្មាតហ្វូននេះ Galaxy S24 Ultra គឺមានភាពប្រហាក់ប្រហែលគ្នាជាមួយនិងស្មាតហ្វូន Galaxy S23 Ultra ដែលចេញលក់កន្លងមកអញ្ចឹងដែរ។ ក្រឡេក មើលទៅលើរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាក្រោយ 4 គ្រាប់ ដូចគ្នាដែរ ដោយមនការតំរៀបគ្នា មានរាងបួនជ្រុង ខាងលើស្មើរគ្នា ខណលដែលខាងក្រោមរួមចូលបន្តិចអ
ចំពោះផ្ទៃខាងមុខវិញ នៅលើស្មាតហ្វូននេះ ជ្រុងខាងលើ និងខាងក្រោម មានការឌីស្សាញរាបស្មើរបន្តិច ខណៈដែលគែមទាំង សងខាងនៃជ្រុអេក្រង់ខាងឆ្វេង និងខាងស្តាំ គឺមានការឌីស្សាញរាងកោង ដូចអ្វីដែលយើងបានឃើញនៅលើអេក្រង់ស្មាតហ្វូន Galaxy S23 Ultra អញ្ចឹងដែរ ខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ របាយការណ៌ខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានធ្វើការកែប្រែទៅលើគែមអេក្រង់បន្តិច ដោយបញ្ជាក់ថា ស្មាតហ្វូននេះ គឺនឹងមានគែម អេក្រង់ស្តើងបំផុតក្នុង ចំណោមស្មាតហ្វូននៅពេលខាងមុ។
របាយការណ៌ដដែលនេះ បានបន្តថា Samsung ក៏នឹងមានការបន្ថែមនូវកម្រិតស៊ុមទីតានៀមនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងទម្ងន់ 233g ដែលស្រាលជាងជំនាន់មុន 1g។ បើផ្អែកតាមរបាយការណ៌កន្លងមកបាននិយាយថា Galaxy S24 Ultra មានទំហំ 162.3x79x8.7mm ដែលធ្វើអោយស្មាតហ្វូននេះមានកំពស់ទាបជាង និងមានទទឹងធំជាង S23 Ultra ដែលចេញកាលពីដើមឆ្នាំកន្លងទៅនេះ។