no-alternative title
no-alternative title
no-alternative title
no-alternative title

លឺថា Samsung Galaxy S24 Ultra ក៏នឹងប្រើប្រាស់នូវស៊ុមទីតានៀមដូច iPhone 15 Pro Series អញ្ចឹងដែរ

នៅថ្ងៃនេះ យើងមានរូបភាពបែកធ្លាយជាមួយនិងព័ត៌មានជាច្រើនអំពីស្មាតហ្វូន Samsung Galaxy S24 Series។ នៅក្នុងពេលនេះ យើងបានឃើញនូវរូបភាពដំបូងបំផុតរបស់ស្មាតហ្វូន Galaxy S24 Ultra ដោយរូបភាពនេះ គឺមានការចែកចាយតាមការទម្លាយចេញពី Onleaks។ រូបភាពទាំងនេះ គឺមានកម្រិតខ្ពស់ជាងរាល់ដង ដែលបង្ហាញនូវការឌីស្សាញស្មាតហ្វូនថ្មីនេះបានកាន់តែច្បាស់ជាងមុនៗ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ យើងនៅសល់ពេលជាច្រើនខែទៀត ទំរាំដល់ពេលដែលស្មាតហ្វូន Flagship Galaxy S-series របស់ក្រុមហ៊ុន Samsung សម្ពោធចញជាផ្លូវការ ប៉ុន្តែនៅពេលនេះ មានពាក្យចចាម អារ៉ាម និងការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន Galaxy S24 Series ក៏ត្រូវបានទម្លាយនៅលើអនឡាញផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ដែលចេញកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ អាចនឹងប្រកាសចេញនូវស្មាតហ្វូន Galaxy S24 series នៅក្នុងខែមករានៅឆ្នាំក្រោយនេះ ដែលលឿនជាងរាល់ឆ្នាំតែងតែធ្វើឡើងនៅក្នុងខែកុម្ភៈ។ ស្មាតហ្វូន Samsung Galaxy S24 Ultra នឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេហះ។ ស្មាតហ្វូនមានគែមរាបស្មើ និងជ្រុងខាងលើ និងខាងក្រោម ហើយនិងកាមេរ៉ា 3 គ្រាប់នៅជាមួយគ្នា ខណៈដែលសិនស័រមួយគ្រាប់ទៀតនៅជួរជាមួយអំពូលភ្លើង LED Flash។ ស្មាតហ្វូនថ្មីនេះ នឹងមានវិមាត្រទំហំ 162.3x79x8.7mm។ ក្រុមហ៊ុន Samsung ក៏នឹងប្រើប្រាស់នូវស៊ុមទីតានៀមសម្រាប់ស្មាតហ្វូននេះដែរ ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 15 Pro អញ្ចឹង ដោយអាចធ្វើអោយស្មាតហ្វូន S24 Ultra មានទម្ងន់ស្រាលជាងមុន 1g ផងដែរ។

សម្រាប់ប៊ូតុងនៅលើស្មាតហ្វូន Galaxy S24 Ultra គឺមានការតម្លើងនូវប៊ូតុង Power និងប៊ូតុងសម្លេង គឺស្តិតនៅគែមខាងស្តាំ ខណៈពេលដែលរន្ធផតខាងក្រោមរបស់ស្មាតហ្វូននេះ មានដូចជា USB-C port, speaker grille, S-Pen slot ។ នៅលើស្មាតហ្វូននេះ ក៏មាន Ultrawide-band antenna នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Samsung Galaxy S24 Ultra នេះ គឺមានអេក្រង់ 6.8-អ៊ីង និងមានរន្ធនៅចំកណ្តាលអេក្រង់មួយគ្រាប់។ ក្រុមហ៊ុន Samsung ក៏បានកាត់បន្ថយទៅលើទំហំនៃគែមរបស់ស្មាតហ្វូននេះថែមទៀត។ ស្មាតហ្វូននេះនឹងមាន WQHD+ resolution ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម