នៅពេលនេះ ក្រុមហ៊ុន Google ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Pixel 8 Series របស់ខ្លួននៅសប្តាហ៍ក្រោយនេះហើយ។ សួមជំរាបថា មួយរយ់ចុងក្រោយនេះ មានការទម្លាយព័ត៌មានជាច្រើនអំពីលក្ខណៈសម្បត្តិ តម្លៃ និងការឌីស្សាញរបស់ស្មាតហ្វូន Pixel 8 ផងដែរ។ Google ដែលគេស្គាល់ថា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកាំងមួយនេះ នៅមិនទាន់មានការផ្លាស់ប្តូរការឌីស្សាញទៅលើស្មាតហ្វូននេះខ្លាំងក្លាជាងស្មាតហ្វូន Pixel 2023 នោះទេ ។ សម្រាប់ស្មាតហ្វូន Pixel 8 នេះ គឺមានការទម្រង់កាមេរ៉ាដូចគ្នាផងដែរ ប៉ុន្តែវាក៏អាចនឹងមានការកែប្រែទៅលើទម្រង់របស់វាផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវស៊ុម Matte Aluminium និងមានខ្នងក្រោយជាកញ្ចក់ Glossy Glass។ ស្មាតហ្វូន Pixel 8 នេះ មានវិមាត្រទំហំ 150.5mm x 70.8mm x 8.9mm បើធៀបជាមួយនឹងស្មាតហ្វូន Pixel 7 ដែលចេញកាលពីឆ្នាំមុន គឺវិមាត្រ 155.6mm x 73.2mm x 8.7mm ។ ស្មាតហ្វូន Google Pixel ថ្មីនេះនឹងមានអេក្រង់ទំហំ 6.17-អ៊ីង OLED display គាំទ្រជាមួយនឹងការបង្ហាញចេញបានកម្រិតភាពច្បាស់ Full HD+ resolution ល្បឿន120Hz refresh rate និងទ្រទ្រង់នូវមុខងារ HDR រួមនិងពន្លឺ 1,400 nits។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខដែលស្ថិតនៅក្នុងរន្ធមួយគ្រាប់ចំកណ្តាល ហើយនៅលើស្មាតហ្វូន Pixel 8 នេះ ក៏មានបន្ទះឈីប Tensor G3 SoC ថែមទៀតផង។ បន្ទះឈីប Tensor G3 SoC នេះគឺប្រើប្រាស់នូវ 3nm process node កម្រិតខ្ពស់របស់ក្រុមហ៊ុន Samsung ។
ស្មាតហ្វូនថ្មីនេះ នឹងមានម៉េមូរីទំហំ 128GB ឬ 256GB ហើយក៏មានការតម្លើងមកនូវបច្ចេកវិទ្យាស្កែនម្រាមដៃ ultrasonic fingerprint sensor រួមនិងប្រព័ន្ធប្រតិបត្តិការ Android 14 OS ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវថាមពលថ្មទំហំ 4,485mAh គាំទ្រជាមួយនឹងកម្លាំងសាក 24W fast charging។ នៅលើស្មាតហ្វូន Google Pixel series នេះ គឺមានការបំពាក់នូវកាមេរ៉ាគៅលទំហំ 50-Megapixel ISOCELL GN2 និងគ្រាប់ទីពីមានទំហំ 12-Megapixel INX386 ultra-wide Angle lens ហើយសម្រាប់កាមេរ៉ាសែលហ្វី អាចនឹងមានកាមេរ៉ាខាងមុខទំហំ 11-Megapixel ។ កាមេរ៉ានេះ ក៏មានមុខងារ Staggered HDR, Face Unblur, Photo Unblur, 8K resolution recording, Night Sight, Super Res Zoom, Video Unblur, Audio Magic Eraser និងបច្ចេកវិទ្យាថ្មីៗជាច្រើនថែមទៀតផង។
ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវព្រឹត្តិការណ៍ Made by Google នេះនៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2023 នេះ។ ស្មាតហ្វូន Pixel 8 នេះនឹងមានពណ៌ច្រើនដូចជា Hazel, Rose និង Obsidian ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃប្រហែលជា $600 ៕