no-alternative title
no-alternative title
no-alternative title
no-alternative title

Honda Prologue Electronic SUV បំពាក់ម៉ូទ័រអគ្គិសនី Dual-Motor AWD អាចបើកបរបានចំងាយផ្លូវជាង 482km មានតម្លៃខ្ទង់ $40,000

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានចូលខ្លួនប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីកាន់តែខ្លាំងជាមួយនឹងការប្រកាសបង្ហាញចេញវត្តមានរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Honda Prologue Electronic SUV។ រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានក្រុមហ៊ុនរចនារូបរាងឡើងប្រកបដោយភាពប្រណិតស៊ីវិល័យជាមួយភាពហាប់ធន់រឹងមាំ ព្រមទាំងមានសមត្ថភាពបើកបរបានចំងាយផ្លូវ 300 ម៉ាយល៍ ឬប្រហែលជាង 482 គីឡូម៉ែត្រនៅពេលសាកថ្មមួយពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honda Prologue Electronic SUV បានដំឡើងមកជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ Dual-motor ដំណើរការលើប្រព័ន្ធ AWD (All-wheel-drive) និងម៉ូទ័រមួយ Single-motor ដំណើរការលើប្រព័ន្ធ FWD (Front-wheel-drive) ជាមួយជម្រើស Trim Level ចំនួនបី គឺ EX, Touring និង Elite។ រថយន្តអគ្គិសនី SUV របស់ជប៉ុនមួយនេះមានការរចនាតួរខ្លួនប្រកបដោយភាពធន់រឹងមាំជាមួយរចនាបថបែបស្ព៉រដែលផ្តល់នូវលំនឹងល្អក្នុងការបើកបរនៅលើដងវិថី។ សម្រាប់ជម្រើស Elite គឺប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រ AWD Dual-motor ខណៈ EX និង Touring ផ្តល់ជូននូវជម្រើស Dual-motor AWD និង Single-motor FDW options។

 

សម្រាប់ម៉ូដែល Honda Prologue electric SUV ដំណើរការដោយប្រព័ន្ធ FWD មានសមត្ថភាពផលិតថាមពលកំលាំងបាន 210Hp ខណៈម៉ូដែល AWD អាចផលិតថាមពលកំលាំងបានដល់ 288Hp និងកំលាំងរមូល 453Nm។ រថយន្តអគ្គិសនី SUV មួយស៊េរីថ្មីនេះ បានបំពាក់កញ្ចប់អាគុយកំលាំង 85kWh និងគាំទ្រល្បឿនសាកភ្លើងលឿនកំលាំង 155kWh ដែលសាកត្រឹម 10 នាទីអាចបន្តការបើកបរបានចំងាយផ្លូវដល់ទៅ 60 ម៉ាយល៍ (96.5km)។ 

 

សម្រាប់មុខងារប្រព័ន្ធសុវត្ថិភាពវិញ Honda Prologue Electronic SUV មានភ្ជាប់មកជាមួយដូចជា ប្រព័ន្ធមុខងារ Google Built-in, wireless Android Auto, Apple CarPlay, ប្រព័ន្ធជំនួយការបើកបរ Honda Sensing system, ប្រព័ន្ធគ្រប់គ្រងគន្លងផ្លូវ Lane Departure Warning, Lane Keeping Assist System, ប្រព័ន្ធចាប់ហ្វាំងស្វ័យប្រវត្តិនៅពេលមានឧបសគ្គ Collision Mitigation Braking System, ប្រព័ន្ធ Forward Collision Warning, Road Departure Mitigation, និងមុខងារទំនើបៗជាច្រើនទៀត ដែលផ្តល់ឲ្យការបើកបរប្រកបដោយសុខសុវត្ថិភាព និងមានផាសុខភាព។

បន្ថែមពីនេះក៏មានបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ដែលមានទំហំ 11.3-inch និងអេក្រង់ Digital ទំហំ 11-inch មួយទៀតសម្រាប់អ្នកបើកបរមើលទៅលើមុខងារផ្សេងរបស់រថយន្ត។ ជាមួយគ្នានេះ ក៏មានបន្ទះសាកថ្មស្មាតហ្វូន Wireless charging ល្បឿនលឿន និងរន្ធសាកប្រភេទ USB-C កំលាំង 45W Wired Charging ផងដែរ។ Honda Prologue Electronics SUV មានតម្លៃចាប់ពីខ្ទង់ $40,000 ឡើងទៅ ហើយក្រុមហ៊ុនត្រៀមប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំ 2024 ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម