no-alternative title
no-alternative title
no-alternative title
no-alternative title

នៅលើបញ្ជី 3C បង្ហាញថា iQOO Neo 9 Pro នឹងប្រើប្រាស់ឆ្នាំកសាកកម្លាំង 120W Fast Charging

នៅថ្ងៃនេះ ការឌីស្សាញរូបរាងថ្មីរបស់ស្មាតហ្វូន iQOO Neo 9 Series ត្រូវបានគេទម្លាយចេញហើយ នៅមុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួននៅខែធ្នូខាងមុខ។ សម្រាប់រូបភាពថ្មីនេះ ត្រូវបានគេសន្និដ្ឋានថា គឺជាស្មាតហ្វូន iQOO Neo 9 Pro។ សូម ជំរាបថា iQOO ទើបតែ ចេញមកបញ្ជាក់ថា Neo 9 lineup នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនខែក្រោយនេះ ហើយ។ នៅមុនការសម្ពោធចូលមកដល់ ស្មាតហ្វូន Neo 9 Pro ថ្មីនេះ បានបង្ហាញខ្លួននៅលើបញ្ជីរបស់វិញ្ញាបនបត្រ 3C របស់ប្រទេសចិនហើយ ដោយស្មាតហ្វូននេះមានលេខម៉ូដែល V2339A។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីលើនេះ នៅលើបញ្ជីនេះ ក៏មានការបង្ហាញចេញនូវលេខម៉ូដែលសម្រាប់ឆ្នាំងសាករបស់ស្មាតហ្វូនជំនាន់ថ្មីនេះដែរ គឺមានលេខ (V12060L0A0-CN និង V12060L1A0-CN)។ ឆ្នាំងសាកទាំងពីរនេះ គឺមានការកម្លាំងសាក 120W fast charging។ បើមើលទៅលើការទម្លាយនាពេលថ្មីៗនេះ បានបង្ហាញថា iQOO Neo 9 Pro នឹងមានការឌីស្សាញរូបរាង ខ្នងក្រោយមានពីរពណ៌ គឺមានឆ្នូតពណ៌ស និងឆ្នូតពណ៌ក្រហម។ នៅលើខ្នងក្រោយរបស់ស្មាតហ្វូននេះ មានការឌីស្សាញ នូវម៉ូឌុលកាមេរ៉ាភ្លោះ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel SonyIMX920។ 

ផ្អែកលើការទម្លាយកន្លងមកបានបញ្ជាក់ថា ស្មាតហ្វូន Neo 9 Pro អាចនឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 SoC ហើយស្មាតហ្វូននេះ ក៏អាចនឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកលើស្បែក Origin OS custom skin ចេញពីប្រអប់ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.78-អ៊ីង OLED display បង្ហាញចេញបានកម្រិត 1.5K និងកម្រិត high refresh rate។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម