no-alternative title
no-alternative title
no-alternative title
no-alternative title

Nubia Z70 Ultra Photographer Edition បង្ហាញខ្លួននៅលើ MIIT និង TENAA ហើយ!

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Nubia បានបញ្ចេញនូវម៉ូដែល Photographer Edition របស់ Z60 Ultra ស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់ប្រណិត Flagship។ សម្រាប់ឆ្នាំ 2025 នេះ ស្មាតហ្វូនជំនាន់ថ្មី Nubia Z70 Ultra Photographer Edition ក៏ត្រូវបានឃើញថា ទើបតែបានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ MIIT របស់ប្រទេសចិនផងដែរ ជាមួយនឹងលេខកូដ NX737J។ ខណៈពេលដែលបញ្ជីនេះ មិនទាន់មានការបញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះ អ្នកទម្លាយ WhyLab បានបញ្ជាក់ថា នេះគឺជាម៉ូដែលពិសេស Special-Edition។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចអ្វីដែលបានរំពឹងទុក នៅលើវិញ្ញាបនបត្រនេះ ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានភ្ជាប់នូវ 5G connectivity, Dual SIM រួមនិងប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ ក្រៅពីនេះ MIIT នៅមិនទាន់ទម្លាយព័ត៌មានច្រើនបន្ថែមទៀតនោះទេ។ បើមើលទៅលើការឌីស្សាញស្មាតហ្វូន Nubia Z70 Ultra ម៉ូដែល Photographer Edition នេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុននេះ គឺផ្តោតខ្លាំងរូបរាងប្លែក។ ត្រឡប់ទៅមើលកាលពីឆ្នាំមុននេះ ស្មាតហ្វូន Z60 Ultra Photographer Edition បានបង្ហាញខ្លួនជាមួយនឹង Dual-Tone និងផ្នែកខាងក្រោយប្រភេទស្បែក Vegan Leather ហើយនិងម៉ូដែលខ្នងកញ្ចក់យ៉ាងស្រស់ស្អាត។ 

 

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Nubia Z70 Ultra នឹងមានអេក្រង់ទំហំ 6.85-អ៊ីងគាំទ្រដោយកញ្ចក់ AMOLED panel រួមជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងមានកាមេរ៉ាខាងក្រោមអេក្រង់។ ផ្ទៃអេក្រង់ស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនឹងគែម bezels ស្តើងត្រឹមតែ 1.25mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 (Elite), រ៉េម LPDDR5X RAM និងអង្គចងចាំ UFS 4.0 Storage។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,150mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 80W wired និងកម្លាំងសាក 50W Wireless ផងដែរ។ 

ស្មាតហ្វូនជំនាន់ថ្មី Nubia Z70 Ultra នេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងកម្រិត Variable Aperture (f/1.59–f/4.0) និង 50MP ultrawide នឹងមានភ្ជាប់ជាមួយមុខងារ Macro និងមួយគ្រាប់ទៀតមានទំហំ 64MP Periscope Telephoto ជាមួយនឹងមុខងារ OIS។ ស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវ Shutter Button ដែលងាយស្រួលនៅក្នុងការថតរូបភាពបានកាន់តែរលូនថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម