នារយៈពេលប៉ុន្មានឆ្នាំនេះ មានពាក្យចចាមអារ៉ាមជាច្រើន គឺបាននិយាយពីជំនាន់ថ្មីរបស់ iPhone ថា នឹងមានការផ្លាស់ប្តូរច្រើនទៅលើរូបរាង ម៉ូឌុលកាមេរ៉ា ក៏ដូចជាអេក្រង់ ហើយនឹងបច្ចេកវិទ្យា AI ថ្មី។ ប៉ុន្តែក្នុងចំណោមការបែកធ្លាយនោះ ក៏មាន របាយការណ៍មួយបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏អាចនឹងផ្លាស់ប្តូរនូវឈ្មោះស្មាតហ្វូន Pro Max ដោយជំនួសមកវិញនូវស្មាតហ្វូន "Ultra" ផងដែរ។ វត្តនប៉ុន្តែចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 15 និង iPhone 16 នោះ វាមិនមានអ្វីដែលផ្លាស់ប្តូរនោះទេ។ ពេលនេះ ពាក្យចចាមអារ៉ាមថ្មីមួយក៏វិលត្រឡប់មកវិញផងដែរ។
បើតាមពាក្យចចាមអារ៉ាមជាច្រើននៅលើ Weibo ដែលមានការទម្លាយចេញពីគណនី "yeux1122" ក៏បានបញ្ជាក់ព័ត៌មានអំពីការផ្លាស់ប្តូរមួយចំនួនទៅលើស្មាតហ្វូន iPhone 17 series នេះដូចជា
•ការប្រើប្រាស់នូវ Dynamic Island តូចជាងមុន
•ប្រព័ន្ធ Vapor Chamber Cooling System
•ថាមពលថ្មធំជាងមុន
ទាក់ទងនឹងព័ត៌មាននេះ អ្នកវិភាគ Jeff Pu កាលពីខែតុលាឆ្នាំមុននេះ ធ្លាប់បាននិយាយថា ស្មាតហ្វូន iPhone 17 Pro Max នឹងមានការប្រើប្រាស់នូវ Dynamic Island តូចជាងមុន ប៉ុន្តែការអះអាងនេះ អាចនឹងជំទាស់ជាមួយនឹងអ្នកវិភាគ Ming-Chi Kuo។ ជាមួយគ្នានេះ អ្នកវិភាគ Ming-Chi Kuo ក៏បាននិយាយថា សម្រាប់ម៉ូដែលថ្មី មានអេក្រង់ Dynamic Island តូចជាងមុននោះមានតែស្មាតហ្វូនម៉ូដែល "Ultra" ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា នៅក្នុងប្លុករបស់លោក Naver ក៏បញ្ជាក់ថា ក្នុងចំណោម iPhone ជំនាន់ថ្មីខាងមុខនេះ គឺមានតែស្មាតហ្វូន "Ultra" នឹងបំពាក់នូវប្រព័ន្ធ vapor chamber cooling system។ ស្មាតហ្វូន "Ultra" នេះ នឹងមានកម្រាស់ក្រាស់ជាងស្មាតហ្វូន iPhone 17 Pro ដែលមានថាមពលថ្មធំជាងមុន។ លោក Kuo ធ្លាប់បញ្ជាក់ថា ស្មាតហ្វូនiPhone 17 Pro Max នឹងក្លាយជាស្មាតហ្វូន iPhone ដំបូងបំផុតដែលបំពាក់នូវកាមេរ៉ា 48MP ចំនួន 3 គ្រាប់។ សម្រាប់ស្មាតហ្វូន iPhone 17 នេះ អាចនឹងមាន 4 រួមមានដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Ultra ៕