no-alternative title
no-alternative title
no-alternative title
no-alternative title

Avatr 06 ដាក់អោយ Pre-Orders នៅថ្ងៃទី 27 ខែមីនា ខណៈដែលការសម្ពោធនឹងធ្វើឡើងខែក្រោយ

Avatr 06 គឺជារថយន្តស៊េរីថ្មីមួយ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនធំៗរបស់ចិនចំនួន ក្នុងនោះមានដូចជា ក្រុមហ៊ុន Changan, CATL និងក្រុមហ៊ុន Huawei មានម៉ូដែល BEV និង EREV ហើយរថយន្តនេះ ក៏មានការបំពាក់នូវប្រព័ន្ធជំនួយការបើកបរ Qiankun ADAS system និង HarmonyOS របស់ Huawei ផងដែរ។ អ្វីដែលពិសេសនៅលើរថយន្ត Avatr 06 ក៏មានការតម្លើងមកជាមួយនូវ Advanced Technology និងប្រព័ន្ធបើកបរស្វ័យប្រវត្តិថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមលោក Cheng Zhuo ដែលជានាយកប្រតិបត្តិរបស់ Avatr បង្ហោះនៅលើ Weibo បានអោយដឹងថា Avatr 06 គឺបានបង្ហាញវត្តមាននៅតាមហាងលក់រថយន្តនានាដែលជាដៃគូររបស់ខ្លួនហើយ។ លោកបន្តថា Avatr 06 ដាក់អោយ Pre-Orders នៅថ្ងៃទី 27 ខែមីនា ខណៈដែលការសម្ពោធនឹងធ្វើឡើងខែក្រោយ។ Avatr 06 គឺជាម៉ូដែលថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ ដែលកន្លងមក មានការបង្ហាញនូវ Avatr 11 SUV, Avatr 12 liftback និង Avatr 07 crossover រួចហើយ។

 

សូមជំរាបថា រថយន្តអគ្គិសនីថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានពីរជម្រើសម៉ូដែល គឹម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងម៉ូដែល EREV (Extended-range electric version)។ Avatr 06 នឹងគាំទ្រនូវបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ QianKun Intelligent Driving ADS 3.0 របស់ Huawei រួមនឹងប្រតិបត្តិការ HarmonyOS4.0 infotainment system។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសទីពីរ ក្នុងឆ្នាំ 2025 នេះ ជាមួយតម្លៃដែលត្រូវបានគេប៉ាន់ប្រមាណថាខ្ទង់ប្រហែល $34,400។

 

តាមរយះរូបភាពថ្មីដែលបានទម្លាញចេញមកលើកនេះ បានបង្ហាញថា Avatr 06 មានជម្រើសពណ៌ដូចជា ពណ៌ស្វាយ ស ទឹកក្រូច និងខ្មៅ។ រថយន្ត Sedan ប្រណិតស៊េរីថ្មីមួយនេះ ត្រូវបានរចនាផលិតឡើងដោយប្រើនូវប្រព័ន្ធ AVATR 2.0 design philosophy។ រថយន្ត mid-size sedan មួយនេះមានប្រវែងបណ្តោយ 4,855mm/ ទទឹង 1,960mm/ កំពស់ 1,450mm ទៅ 1,467mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 2,940 mm។ Avatr 06 មានការរចនារូបរាងឡើងបែប Aerodynamic រំលេចដោយការរចនាចង្កៀងមុខក្រោយតូចស្លីម និងដៃទ្វារលាក់ចូលក្នុង (hidden-door-handle) ដែលជា DNA ចង្កៀងរបស់គ្រួសាររថយន្ត Avatr តែម្តង។

ចំពោះការរចនាផ្នែកខាងក្នុងរបស់ Avatr 06 វិញ ត្រូវបានគេមើលឃើញថា មានបំពាក់ដោយអេក្រង់ចំនួន 5 កន្លែង ក្នុងនោះរួមមានអេក្រង់ទ្រវែងទំហំ 35.4-អ៊ីង Digital Display លាតពេញតាបឡូខាងមុខក្រោមកញ្ចក់ដំបូល ដែលអេក្រង់នេះមាននូវអេក្រង់ភ្ជាប់ជាមួយកាមេរ៉ាមើលជំហៀងរថយន្ត និងអេក្រង់បង្ហាញព័ត៌មានរថយន្តជាដើម។ រីនៅកណ្តាលយើងឃើញមានអេក្រង់កម្សាន្តមួយទៀតមានទំហំ 15.6-អ៊ីង ជាប្រភេទអេក្រង់ Touchscreen រួមនឹងអេក្រង់ពីរផ្សេងសម្រាប់មើលក្រោយភ្ជាប់ដោយប្រព័ន្ធកាមេរ៉ាជំនួសកញ្ចក់ចំហៀង និងអេក្រង់សម្រាប់មើលនូវឧបសគ្គខាងក្រោយរថយន្តនៅពេលថយក្រោយផងដែរ។

 

ចំនែកដៃចង្កូត្រូវបានរចនាជារាងពងក្រពោះ មានភ្ជាប់ជាមួយចង្គឹះលេខនៅខាងក្រោយ ប្រើប្រាស់ប៊ូតុងចុចបើកទ្វារ និងនៅផ្នែក Console កណ្តាលមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក និងមានកូនទូរដាក់អីវ៉ាន់នៅពីក្រោមជាដើម។ សម្រាប់ម៉ូដែល Avatr 06 ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធវិញ គឺមានជម្រើសប្រើម៉ូទ័រអេឡិចត្រូនិចមួយ និងពីរ ដែលមានកំលាំង 252kW ឬ 338 សេះ និង 440kW ឬ 590 សេះ រួមនឹងប្រើកញ្ចប់ថ្មទំហំ 72.9kWh LFP របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយ 600km ទៅ 650km។ ម៉ូដែលនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V Platform។

ចំនែកម៉ូដែល Avatr 06 EREV វិញ គឺនឹងប្រើប្រាស់ម៉ូទ័រអេឡិចត្រូនិចមួយកំលាំង 231kW ឬ 310 សេះ រួមជាមួយម៉ាស៊ីន 1.5-litre turbocharged  ដែលមានកំលាំង 115kW ឬ 154 សេះ។ ម៉ូដែល EREV នេះអាចនឹងផ្តល់ជូននូវជម្រើសកញ្ចប់ថ្ម LFP ពីរទំហំផ្សេងគ្នាជាមួយទំហំ 31.7kWh និង 45.6kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170km និង 240km ជាមួយកម្រិតប្រើប្រាស់ថាមពលថ្មប្រមាណ 13.6kWh/100km ហើយនៅពេលថាមពលថ្មនៅសល់ប្រមាណ 59% គឺអាចបើកបរបានចម្ងាយបានដល់ 1,086km៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន