no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

Denza ដែលជាយីហោប្រណិតរបស់ក្រុមហ៊ុន BYD នៅថ្ងៃនេះ បានប្រកាសជាផ្លូវការនៅលើទីផ្សារអឺរ៉ុបហើយជាមួយនិងការរបចំនូវព្រឹត្តិការណ៌បង្ហាញដ៏ធំមួយនៅទីក្រុងមីឡានប្រទេសអ៊ីតាលី កាលពីថ្ងៃទី 7 ខែមេសាកន្លងទៅនេះ។ ព្រឹត្តិការណ៌នេះត្រូវបានគេអោយឈ្មោះថា “Extraordinary Technology, Driving Luxury” ដែលជាយុទ្ធសាស្រ្តថ្មីរបស់ Denza ធ្វើដំណើរឆ្ពោះទៅកាន់ទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការឈានជើងចូលអឺរ៉ុបជាលើកបូងនេះ Denza បានសម្រេចជ្រើសរើសយកព្រឹត្តិការណ៌បង្ហាញម៉ូតដ៏ធំ Milan Design Week ដើម្បីធ្វើការបបង្ហាញចេញនូវរថយន្តស្ព័របែបប្រណិត Z9 GT របស់ខ្លួន។ សម្រាប់ព្រឹត្តិការណ៌ប្រវត្តិសាស្រ្តមួយនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់អ្នកស្រី Stella Li អគ្គនាយករងនៃក្រុមហ៊ុន BYD លោក Lian Yubo អគ្គនាយករង និងជាប្រធានផ្នែកវិទ្យាសាស្រ្តរបស់ BYD Group, លោក Wolfgang Egger អគ្គនាយកគ្រប់គ្របក្រុមហ៊ុន BYD ប្រចាំទីផ្សារសកលផងដែរ។ 

Denza Z9 GT ត្រូវបានគេស្គាល់ថាជាម៉ូដែល Wagon របស់ BYD សម្រាប់ការចេញលក់នៅលើទីផ្សារសកល។ Denza Z9 GT គឺជារថយន្ត Crossover EV ដ៏ប្រណិតដែលរចនាដោយលោក Wolfgang Egger ដែលជាអតិតជើងចាស់ផ្នែករចនារថយន្តរបស់ក្រុមហ៊ុន Audi។ ដែលការឌីស្សាញរបស់ Denza Z9 GT គឺពិតជាមានភាពស្រដៀងគ្នាខ្លាំងមែនទែនជាមួយនឹងរថយន្តម៉ូដែល Porsche Panamera។

រថយន្ត Crossover-Hatchback EV ស៊េរីថ្មីនេះមានបណ្តោយប្រមាណ 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,480mm។ ចំនែកម៉ូដែល PHEV គឺមានប្រវែងបណ្តោយ 5,195mm នោះក៏ដោយសារតែវាបានភ្ជាប់មកជាមួយផ្ទាំង Bumper ធំជាង។ BYD Denza Z9 GT មានបណ្តោយវែងជាង Porsche Panamera ប្រមាណ 128mm។ 

Denza Z9 GT មានជម្រើសពណ៌ចំនួន 4 មានដូចជាពណ៌ទឹកប្រាក់, ពណ៌ស, ពណ៌ប្រផេះ និងពណ៌ខ្មៅ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ធំទំហំ 21-អ៊ីង ជាមួយសម្បកកង់មុខខ្នាត  255/40 និងសម្បកក្រោយខ្នាត 275/40។ នៅផ្នែកខាងក្នុងរបស់ Denza Z9 GT មានបំពាក់នៅអេក្រង់កម្សាន្តទំហំធំ អេក្រង់បង្ហាញព័ត៌មាន LCD Instrument  អេក្រង់ខាងមុខកៅអីអ្នករួមដំណើរខាងមុខ នៅចន្លោះកណ្តាលមានចង្កឹះលេខប្រភេទ  retractable crystal gear shifter និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ កៅអីខាងមុខរបស់អ្នករួមដំណើរគាំទ្រមុខងារ zero-gravity mode រួមនឹងមុខងារ electrically powered leg ថែមទៀតផង។

 

Denza Z9 GT មានបំពាក់នូវទូរទឹកកកចំនួនពីរដោយ នៅខាងមុខអាចផ្ទុកចំនុះបាន 4 លីត្រ និងនៅខាងក្រោយអាចផ្ទុកបានចំនួន 10 លីត្រ។ លក្ខណៈពិសេសផ្សេងទៀតដូចជាប្រព័ន្ធសំឡេងប្រភេទ Devialet sound system និងកៅអីជួរទីពីរអាចធ្វើការកំណត់សេរេបានដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច។ នៅផ្នែកខាងក្នុងមានជម្រើសពណ៌ Highlight ចំនួនពីរ គឺខ្មៅលាយក្រហម “Dark Night + Prague Red” និង ទឹកប្រាក់បែកស្វាយលាយប្រផេះ “Silver Purple Mist + Pearl Gray”។

សម្រាប់អនុភាពក្នុងការបើកបរវិញ Denza Z9 GT PHEV ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធដំណើរការ e3 platform របស់ BYD ដែលគាំទ្រនូវដោយប្រព័ន្ធ DM5.0។ ម៉ូដែល PHEV បំពាក់នូវម៉ាស៊ីនសាំងចំនុះ 2.0-liter turbocharged petrol engine ដែលមានកំលាំង  203 សេះ គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 អាចផលិតកំលាំងសរុបបានចំនួន 858 សេះ ដែលសរុបកំលាំងម៉ាស៊ីន និងម៉ូទ័រអគ្គិសនីចូលគ្នា អាចផលិតកំលាំងបានជាង 1,000 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.6 វិនាទី។  ម៉ូដែល PHEV នេះក៏មានបំពាក់នូវកញ្ចប់អាគុយទំហំ 38.5kWh ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយផ្លូវ 201km។ ហើយអាចបើកបានដល់ 1,100km ដោយប្រើទាំងម៉ាស៊ីន និងអាគុយអគ្គិសនី។

ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធ Denza Z9 GT ផលិតឡើងតាមប្រព័ន្ធដំណើរការស្តង់ដារ e-Platform 3.0 Evo បំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 អាចផលិតកំលាំងបានដល់ 952 សេះ និងអាចជាន់វ៉ាត់ទ្រនិចកុងទ័រពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.4 វិនាទី។ ម៉ូដែលនេះបំពាក់កញ្ចប់អាគុយប្រភេទ LFP Blad battery ទំហំ 100.1kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវប្រមាណ 630km តាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន