កាលពីថ្ងៃទី 18 ខែមិថុនានេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន Leapmotor បានប្រកាសថា ខ្លួនបានដឹកជញ្ជូនឡានអគ្គិសនីចំនួន 800,000 គ្រឿងអោយអតិថិជនហើយ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយយដឹងថា គិតត្រឹមខែមករាដល់ខែឧសភានេះ ក្រុមហ៊ុន Leapmotor បាននាំចេញឡានអគ្គិសនីឈានដល់ទៅ 17,200 គ្រឿង ដោយបានឈរនៅលើលេងរៀងទី 1 នៅក្នុងចំណោមក្រុមហ៊ុនផលិតអគ្គិសនីនៅប្រទេសចិន។
សូមជំរាបថា Leapmotor គឺជាម៉ាកយីហោដ៏ធំមួយដែលមានបង្កើតឡើងដោយលោក Zhu Jiangming កាលពីថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2015 បន្ទាប់ពីលោកបានមើលឃើញនូវត្តមានឡានតូចៗនៅប្រទេសអេស្ប៉ាញ។ លោកបានបង្ហាញនូវការជឿជាក់ថា ឡានតូចៗនេះ នឹងក្លាយជាម៉ូដែលពេញនិយមបំផុតនៅលើទីផ្សាឡានអគ្គិសនីក្នុងប្រទេសចិនជាក់ជាមិនខាន។
ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុនក៏បានចូលទៅកាន់ទីផ្សារហុងកុងនៅឆ្នាំ 2025 ហើយនឹងបានក្លាយជាក្រុមហ៊ុនឡានអគ្គិសនីទី 4 បន្ទាប់ពី Nio, Xpeng និង Li Auto។ គិតចាប់ពីឆ្នាំ 2022 ដល់ឆ្នាំ 2024 ក្រុមហ៊ុនបានលក់ឡានរបស់ខ្លួនបាន 111,100 គ្រឿង, 144,100 គ្រឿង និង 293,700 គ្រឿង។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2019 ក្រុមហ៊ុន Leapmotor បានប្រកាចេញនូវឡានអគ្គិសនីដំបូង BEV របស់ខ្លួន Leapmotor S01 ប៉ុន្តែលក់មិនបានល្អនោះទេ គឺបានត្រឹតែ 3,000 គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលពីឆ្នាំ 2019 ដល់ 2021 និងឈប់ផលិតនៅឆ្នាំ 2022។ ហើយនៅថ្ងៃទី 11 ខែឧសភា ឆ្នាំ 2020 ក្រុមហ៊ុន Leapmotor បានបង្ហាញនូវម៉ូដែល T03 mini EV មានសមត្ថភាពអាចរត់បាន 400km និងមានតម្លៃ 65,800 យ៉ន់ និង 75,800 យ៉ន់ ដែលប្រហែល 9,160 ដុល្លារ និង 10,550 ដុល្លារ។ T03 លក់បាន 10,266 គ្រឿងនៅឆ្នាំ 2020 និង 11,391 គ្រឿងនៅឆ្នាំ 2021 និង 61,919 នៅឆ្នាំ 2023។ មកដល់ពេលនេះ Leapmotor មានការផលិតចេញនូវឡានអគ្គិសនីបាន 6 គ្រឿងហើយ ដែលមានដូចជា T03, C01, B10, C10, C11 និង C16។
ប្រភពខាងលើនេះបន្តថា កាលពីខែមុននេះ ក្រុមហ៊ុន Leapmotor បានដឹកជញ្ជូនឡានអគ្គិសនីរបស់ខ្លួនបានចំនួន 45,067 គ្រឿង ដែលមានការកើនឡើង 148% ប្រៀបធៀបជាមួយនិងឆ្នាំមុន ដែលបានធ្វើអោយការនាំចេញរថយន្តនេះមានការកើនឡើង 173,658 គ្រឿង ត្រឹមរយៈពេល 5 ខែក្នុងឆ្នាំ 2025 នេះ។ បន្ថែមពីនេះ Leapmotor ក៏បានក្លាយជាប្រេនឡានអគ្គិសនីរបស់ចិនដំបូងគេ ដែលអាចលក់គឡានបានច្រើនក្នុងរយៈពេល 3 ខែជាប់ៗគ្នាផងដែរ ដោយខែមីនាលក់បាន 37,095 គ្រឿង និងខែមេសាលក់បាន 41,039 គ្រឿង ខណៈដែលខែឧសភានេះលក់បាន 45,067 គ្រឿង។