no-alternative title
no-alternative title

Hongqi E702 ដែលជារថយន្តអគ្គិសនីលំដាប់ Flagship ស៊េរីថ្មី ផ្តើមសង្វាក់ផលិតកម្មហើយ

គំរូរថយន្តអគ្គិសនីប្រណិតថ្មីម៉ូដែល Hongqi E702 ដែលស្ថិតនៅក្នុងគម្រោង P601 ត្រូវបានបិតបញ្ជប់នៅក្នុងផ្នែកផ្គុំរថយន្តរបស់វិទ្យាស្ថាននៃសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន FAW Group។ E702 ត្រូវបានគេដឹងថា ជាផ្នែកមួយនៃរថយន្តដំណើរការដោយថាមពលថ្មីដែលប្រណិតបំផុតកម្រិតកំពូលមួយរបស់ Hongqi ដែលស្ថិតនៅក្នុងខ្សែផលិតផល 9-Series ហើយក៏ជារថយន្តអគ្គិសនីប្រភេទ mid-to-large sedan EV ចុងក្រោយបង្អស់ដែលស្ថិតនៅក្នុងក្រុមហ៊ុនម៉ាកយីហោរង New Energy របស់ Hongqi ផងដែរ។ ហើយការបញ្ចប់គំរូដើមរបស់ E702 គឺបានបង្ហាញពីវឌ្ឍនភាពនៅក្នុងដំណើរការអភិវឌ្ឍន៍ និងការធ្វើតេស្តសាកល្បងសម្រាប់រថយន្តស៊េរីថ្មីនេះជាផ្លូវការណ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាពគំរូផ្លូវការណ៍របស់ Hongqi E702 បានបង្ហាញឲ្យឃើញថា ការឌីស្សាញ គឺនៅរក្សាអត្តសញ្ញាណនៃម៉ាកយីហោរថយន្តក្រុមហ៊ុនដដែល គ្រាន់តែនៅផ្នែកខាងមុខមានការឌីស្សាញថ្មីបែបប្រណិតទាក់ទាញជាមួយនឹងការបំពាក់និមិត្តសញ្ញាក្រុមហ៊ុន New Energy, ការឌីស្សាញចង្កៀង LED Headlights រាងស្លីលភ្ជាប់ជាមួយនឹងផ្ទាំងប៉ាណារចនាជារាងអក្សរ V, នៅលើដំបូលក៏ឃើញមានបំពាក់នូវសែនស័រ LiDAR ហើយនៅចំហៀង គឺប្រើប្រព័ន្ធកញ្ចក់អេឡិចត្រូនិចជំនួសឲ្យកញ្ចក់មើលក្រោយធម្មតា។

ជាមួយគ្នានេះ សម្រាប់យ៉ាន់កង់វិញឃើញថាមានទំហំធំរចនាបែបស្ព័រ នៅលើឃ្លប់គូទក្រោយមានរំលេចជាមួយកន្ទុយ Sploiler, កញ្ចក់ដំបូលក្រោយមានទំហំធំភ្ជាប់ជាមួយកញ្ចក់ដំបូលអាចបើកបាន sunroof glass និងកញ្ចក់ទា្វរឌីស្សាញគ្មានស៊ុម Frameless widows។

ជាមួយគ្នានេះ Hongqi E702 ត្រូវបានគេដឹងថា នឹងគាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរស្វ័យប្រវិត្ត autonomous driving។ ជាមួយគ្នាននេះ E702 ក៏នឹងមានមុខងារជំនួយការបើកបរសំខាន់ៗផ្សេងទៀតដូចជា automated lane changes, automatic entry and exit from ramps, និង path planning through self-learning data ជាដើម។ សម្រាប់លក្ខណៈបច្ចេកទេសបន្ថែមមួយចំនួនទៀត រួមមានប្រព័ន្ធសំឡេង Dolby Panoramic Audio 7.1.4-channel កម្លាំង 2800W ប្រព័ន្ធជើងក្រោមឆ្លាតវៃមានសុវត្ថិភាពកម្រិតខ្ពស់ high-level intelligent driving safety chassis system រួមនិងអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធ OTA ជាមួយសមត្ថភាពផ្ទេរទិន្នន័យក្នុងល្បឿនក្នុងទំហំ 5GB/នាទី។ 

ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិតេផ្សងទៀតរបស់ Hongqi E702 ដូចជាប្រព័ន្ធម៉ូទ័រអគ្គិសនី ទំហំកញ្ចប់ថ្ម ល្បឿនសាកថ្ម រួមនឹងប្រព័ន្ធដំណើរការក្នុងកាប៊ីន កាលបរិច្ឆេទចេញលក់ ហើយនិងតម្លៃជាដើម ក្រុមហ៊ុនមិនទាន់បានបញ្ចេញនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម