no-alternative title
no-alternative title

បែកធ្លាយតម្លៃ និងនូវកាលបរិច្ឆេទនៃការប្រកាសចេញ Xiaomi 17 Ultra !

 

ថ្មីៗនេះ ព័ត៌មានថ្មីមួយបានទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទនៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នៅលើទីផ្សារ។ តាមប្រភពខាងលើនេះ និយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅចុងខែនេះ ជាមួយនឹងការនាំមកនូវមុខងារជាច្រើនដ៏សម្បូរបែប ហើយទៅលើតម្លៃស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានតម្លៃសមរម្យជាងមុនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមអ្នកទម្លាយ @SmartPikachu បានចែករំលែកអំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូន Xiaomi 17 Ultra ថ្មីនេះហើយ។ ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship នេះ អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃទី 15 ដល់ 25 ខែធ្នូខាងមុខនេះហើយ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ ក៏នឹងលកជាផ្លូវការទៅលើស្មាតហ្វូននេះចាប់ពីថ្ងៃទី 26 ខែធ្នូខាងមុខនេះដែរ។ សម្រាប់ពេលនេះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់រីករាយនៅក្នុងពិធីបុណ្យណូអែលខាងមុខនេះ។ បើមើលទៅលើតម្លៃនោះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមិនមានការផ្លាស់ប្តូរខ្លាំងនោះទេ បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។  

ដូចនេះ យើងអាចរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ នឹងមានតម្លៃដូចគ្នាទៅនឹងជំនាន់មុនដែរ។ យ៉ាងណាមិញ ពេលនេះ សម្រាប់ការប្រកាសជាផ្លូវការត្រូវរង់ចាំបន្តិចសិន។ ក្រៅពីតម្លៃ និងកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនេះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា កត្តាមួយដែលជម្រុញទៅលើការលក់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra គឺសិនស័រកាមេរ៉ា Dynamic 1 អ៊ីង។ ក្រុមហ៊ុន Xiaomi ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនរបស់កាមេរ៉ា Leica ទៅលើស្មាតហ្វូន Ultra របស់ខ្លួនកាន់តែខ្លាំងក្លាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ប្រកាសលក់បញ្ចុះតម្លៃពិសេសចុងឆ្នាំ 2025 និងស្វាគមន៍ឆ្នាំថ្មី 2026

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ប្រកាសលក់បញ្ចុះតម្លៃពិសេសចុងឆ្នាំ 2025 និងស្វាគមន៍ឆ្នាំថ្មី 2026

ដោយ ប៉េងលីន
   Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ដោយ ប៉េងលីន
ASUS Zenbook ក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកបង្កើតមាតិការបស់កម្ពុជា (Creators) ក្នុងឆ្នាំ 2025 ដែលជំរុញភាពច្នៃប្រឌិតដល់ឆ្នាំ 2026

ASUS Zenbook ក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកបង្កើតមាតិការបស់កម្ពុជា (Creators) ក្នុងឆ្នាំ 2025 ដែលជំរុញភាពច្នៃប្រឌិតដល់ឆ្នាំ 2026

ដោយ ប៉េងលីន
Toyota bZ7 នឹងដាក់លក់នៅត្រីមាសទី 1 ឆ្នាំ 2026 ខណៈ bZ3X SUV ប្រគល់ជូនអតិថិជនបានជាង 10,000 គ្រឿងហើយ

Toyota bZ7 នឹងដាក់លក់នៅត្រីមាសទី 1 ឆ្នាំ 2026 ខណៈ bZ3X SUV ប្រគល់ជូនអតិថិជនបានជាង 10,000 គ្រឿងហើយ

ដោយ ប៉េងលីន
BYD នឹងចេញឡាន Pick Up ថ្មីមួយទៀត សម្រាប់ទីផ្សារអាមេរិកខាងត្បូង នាឆ្នាំ 2026 ខាងមុខ

BYD នឹងចេញឡាន Pick Up ថ្មីមួយទៀត សម្រាប់ទីផ្សារអាមេរិកខាងត្បូង នាឆ្នាំ 2026 ខាងមុខ

ដោយ ប៉េងលីន
Kia EV2 ឡានអគ្គិសនី Compact SUV ស៊េរីថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 9 ខែមករា ឆ្នាំ 2026

Kia EV2 ឡានអគ្គិសនី Compact SUV ស៊េរីថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 9 ខែមករា ឆ្នាំ 2026

ដោយ ប៉េងលីន