no-alternative title
no-alternative title

ការកម្មង់ទិញមុនទៅលើ Xiaomi 17 Ultra នឹងចាប់ផ្តើមពីថ្ងៃទី 15 ខែធ្នូនេះហើយ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Xiaomi នឹងមិនរង់ចាំបន្តទៀតរហូតដល់ឆ្នាំ 2026 នោះទេ នៅក្នុងការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតចុងក្រោយបំផុតរបស់ខ្លួន។ ផ្អែកទៅលើការបែកធ្លាយថ្មីមួយចេញពីប្រទេសចិន នៅពេលនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី  Xiaomi 17 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះហើយ ដែលនេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំពីកាលបរិច្ឆេទជាធម្មតានៃការបង្ហាញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មើលទៅលើពាក្យចចាមអារ៉ាមថ្មីមួយចេញពីអ្នកទម្លាយ “Smart Pikachu” ដែលបានបង្ហោះនៅលើ Weibo បានអោយដឹងថា ក្រុមហ៊ុន Xiaomi ត្រៀមបង្ហាញស្មាតហ្វូន Xiaomi 17 Ultra នៅក្នុងខែនេះហើយ។ ទៅលើការ Pre-order ស្មាតហ្វូននេះ គឺចាប់ពីថ្ងៃទី 15 ខែធ្នូដល់ថ្ងៃទី 25 ខែធ្នូខាងមុខនេះ ដែលមានន័យថា អតិថិជននៅក្នុងប្រទេសចិនអាចនឹងទទួលបានស្មាតហ្វូននេះមុនដាច់ឆ្នាំ 2025។ បើមើលទៅលើស្មាតហ្វូន Xiaomi 14 Ultra និង 15 Ultra ដែលបង្ហាញខ្លួនមុននេះ ជាធម្មតា គឺតែងតែប្រកាសនៅចុងខែកុម្ភៈ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុន Xiaomi ធ្លាប់ត្រូវបានគេទម្លាយថា គឺមានគោលចង់ផ្លាស់ប្តូរទៅលើពេលវេលារបស់ខ្លួន។

 

ជាមួយនិងវត្តមានស្មាតហ្វូន Xiaomi 17 Ultra នេះ នឹងមានបំពាក់នូវកាមេរ៉ាគោលដែលមានសិនស័រទំហំ 1-អ៊ីង រួមជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនថែមទៀត។ យ៉ាងណាមិញ ការបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងបំពាក់នូវ 200MP telephoto ដែលដូចទៅនឹងស្មាតហ្វូន vivo X200 Ultra ផងដែរ។ ចំពោះលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺដូចទៅនឹងស្មាតហ្វូនត្រកូល Xiaomi 17 ផងដែររួមមានបន្ទះឈីប Snapdragon 8 Elite Gen 5 ជាដើម។ 

និយាយពីតម្លៃរបស់ស្មាតហ្វូននេះអាចនឹងប្រហែលទៅនឹងស្មាតហ្វូន Xiaomi 15 Ultra អញ្ចឹង។ តាមប្រភពជាច្រើន បានបញ្ជាក់ថា ការប្រកាសទីផ្សារសកលរបស់ស្មាតហ្វូនថ្មីនេះ គឺអាចនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខនេះជាពិសេសក្នុងព្រឹត្តិការណ៍ MWC 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ប្រកាសលក់បញ្ចុះតម្លៃពិសេសចុងឆ្នាំ 2025 និងស្វាគមន៍ឆ្នាំថ្មី 2026

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ប្រកាសលក់បញ្ចុះតម្លៃពិសេសចុងឆ្នាំ 2025 និងស្វាគមន៍ឆ្នាំថ្មី 2026

ដោយ ប៉េងលីន
   Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ដោយ ប៉េងលីន
ASUS Zenbook ក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកបង្កើតមាតិការបស់កម្ពុជា (Creators) ក្នុងឆ្នាំ 2025 ដែលជំរុញភាពច្នៃប្រឌិតដល់ឆ្នាំ 2026

ASUS Zenbook ក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នកបង្កើតមាតិការបស់កម្ពុជា (Creators) ក្នុងឆ្នាំ 2025 ដែលជំរុញភាពច្នៃប្រឌិតដល់ឆ្នាំ 2026

ដោយ ប៉េងលីន
Toyota bZ7 នឹងដាក់លក់នៅត្រីមាសទី 1 ឆ្នាំ 2026 ខណៈ bZ3X SUV ប្រគល់ជូនអតិថិជនបានជាង 10,000 គ្រឿងហើយ

Toyota bZ7 នឹងដាក់លក់នៅត្រីមាសទី 1 ឆ្នាំ 2026 ខណៈ bZ3X SUV ប្រគល់ជូនអតិថិជនបានជាង 10,000 គ្រឿងហើយ

ដោយ ប៉េងលីន
BYD នឹងចេញឡាន Pick Up ថ្មីមួយទៀត សម្រាប់ទីផ្សារអាមេរិកខាងត្បូង នាឆ្នាំ 2026 ខាងមុខ

BYD នឹងចេញឡាន Pick Up ថ្មីមួយទៀត សម្រាប់ទីផ្សារអាមេរិកខាងត្បូង នាឆ្នាំ 2026 ខាងមុខ

ដោយ ប៉េងលីន
Kia EV2 ឡានអគ្គិសនី Compact SUV ស៊េរីថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 9 ខែមករា ឆ្នាំ 2026

Kia EV2 ឡានអគ្គិសនី Compact SUV ស៊េរីថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 9 ខែមករា ឆ្នាំ 2026

ដោយ ប៉េងលីន