no-alternative title
no-alternative title

Denza Z9 GT ស៊េរីថ្មីឆ្នាំ 2026 បំពាក់ម៉ូទ័រអគ្គិសនីចំនួន 3 មានអនុភាពកម្លាំងកាន់តែខ្លាំងឡើងដល់ 1,140 សេះ

Denza គឺជាម៉ាកយីហោរថយន្តអគ្គិសនីប្រណិតកម្រិត Premium មួយស្ថិតក្រោមដំបូលរបស់ BYD។ បើតាមប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Denza បានត្រៀមបញ្ចេញឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 នៃម៉ូដែល Denza Z9 GTដែលមានអនុភាពកម្លាំងខ្លាំងជាងម៉ូដែលមុន។ Denza Z9 GT ឆ្នាំ 2026 ត្រូវបានចុះបញ្ចីពីស្ថាប័ន Ministry of Industry and Information Technology (MIIT) ក្នុងប្រទេសចិនជាផ្លូវការណ៍រួចហើយដែរ។ នៅលើឯកសារចុះបញ្ចីបានបង្ហាញថា Denza Z9 GT ឆ្នាំ 2026 គឺមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង Plug-in-hybrid ហើយក្នុងនោះក៏មានបន្ថែមនូវម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូដែល Plug-in-hybrid ដែលបំពាក់កញ្ចប់ថ្មទំហំធំផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបានភ្ជាប់ជាមួយឯកសារធ្វើការចុះបញ្ចីជាមួយ MIIT បានបង្ហាញថា ការឌីស្សាញរបស់ Z9 GT ឆ្នាំ 2026 គឺមិនខុសគ្នានឹង Z9 GT ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ននោះទេ ប៉ុន្តែចំនុចដែលខុសគ្នា គឺការផ្លាស់ប្តូរការឌីស្សាញបណ្តុំសែនស័រ LiDAR នៅលើដំបូលខាងមុខ។ សម្រាប់ Denza Z9  GT 2026 ម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) នឹងមានជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូដែលប្រើម៉ូទ័រអគ្គិសនីបី។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ គឺមានកម្លាំង 370kW។ ទាំងម៉ូដែល Denza Z9 និង Z9 GT EV ក៏ត្រូវបានធ្វើការចុះក្នុងបញ្ចីរបស់ MIIT ផងដែរ។

 

សម្រាប់ Denza Z9 GT ឆ្នាំ 2026 ម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីបី គឺត្រូវបានធ្វើការកែប្រែប្រព័ន្ធម៉ូទ័រថ្មីដែលមានអនុភាពកម្លាំងកាន់តែខ្លាំងជាងម៉ូដែល Tri-motor Z9 GT បច្ចុប្បន្ន។ ដោយក្នុងនោះសម្រាប់ម៉ូទ័រខាងមុខ គឺមានកម្លាំង 230kW ខណៈម៉ូទ័រខាងក្រោយទាំងពីរអាចផលិតកម្លាំងបាន 310kW ក្នុងម៉ូទ័រនីមួយៗ ដែលសរុបអនុភាពកម្លាំងបញ្ចូលគ្នា គឺអាចធ្វើបានដល់ 850kW ឬស្មើរនឹង 1,140 សេះ បើធៀបនឹងម៉ូដែលបច្ចុប្បន្នដែលមានកម្លាំងសរុប 710kW ឬស្មើរនឹង 952 សេះ គឺខ្លាំងជាងដល់ 188 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 270km/h។ 

 

ដោយឡែកម៉ូដែល Z9 GT 2026 Plug-in-hybrid វិញ គឺនឹងប្រើម៉ាស៊ីនសាំង 2.0T internal-combustion engine និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3។ ដោយម៉ាស៊ីនអាចផលិតកម្លាំងបាន 152kW ខណៈម៉ូដែលមុខអាចផលិតកម្លាំងបាន 200kW និងម៉ូទ័រខាងក្រោយនីមួយៗអាចផលិតកម្លាំងបាន 220kW រៀងៗខ្លួន។ ម៉ូដែល PHEV ថ្មីនេះ គឺមានបំពាក់នូវកញ្ចប់ថ្មទំហំធំដល់ 63.82kWh។

បើតាមការធ្វើតេស្តចម្ងាយបើកបរពី WLTC បង្ហាញថា Denza Z9 GT Plug-in-hybrid ឆ្នាំ 2026 អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានដល់ 301km ផ្ទុយទៅវិញបានតាម CLTC អាចបើកបានចម្ងាយដល់ 400km។ ទៅលើកម្រិតស៊ីសាំងវិញ គឺ 6.30L/100km ហើយនិងអាចជាន់ល្បឿន Top Speed បានដល់ 230km/h។ ទោះជាយ៉ាងសម្រាបផ្នែកបច្ចេកទេសផ្សេងទៀត ផ្នែកឌីស្សាញកាប៊ីនខាងក្នុង តម្លៃ និងការបរិច្ឆេទចេញលក់ផ្លូវការណ៍សម្រាប់ Denza Z9 GT Series 2026, MIIT មិនបានបង្ហាញនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍