no-alternative title
no-alternative title

Maextro S800 របស់ Huawei លក់ដាច់ជាងគូប្រជែងដូចជា Porsche, BMW និង Maybach នៅទីផ្សារប្រទេសចិន

Maextro S800 គឺជារថយន្តអគ្គិសនីប្រណីតលំដាប់អភិជនដែលដំបូងដែលកើតចេញពីការសហការផលិតរួមគ្នាររៀងក្រុមហ៊ុន Huawei និង JAC។ បើតាមការបាយការណ៍លក់ប្រចាំខែបានបង្ហាញថា Maextro S800 ក្លាយជារថយន្តអគ្គិសនី sedan ប្រណីតដ៏ពេញនិយមបំផុតដែលមានតម្លៃ 700,000 យាន់ ឬប្រហែល $100,000 ដែលលក់ដាច់ជាងរថយន្តប្រណីតទំនើបដូចជា Porsche Panamera, BMW 7 Series និង Maybach S-Class បូកបញ្ចូលគ្នានៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ 2025។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Maextro S800 បានចាប់ផ្តើមធ្វើការនាំចេញនៅក្នុងប្រទេសចិននៅក្នុងខែសីហា ឆ្នាំ 2025 ជាមួយនឹងតម្លៃចាប់ផ្តើមពី 708,000 យាន់ ឬប្រហែល 101,310 ដុល្លារអាមេរិក។ S800 ម៉ូដែលលំដាប់កំពូលមានតម្លៃ 1,018,000 យាន់ ឬប្រែល 145,665 ដុល្លារអាមេរិក។ ជាលទ្ធផល Maextro S800 មានទីផ្សារល្អដែលអាចប្រកួតប្រជែងជាមួយគូប្រជែងរថយន្តប្រណិតម៉ាកល្បីៗទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ យោងតាមទិន្នន័យលក់កាលពីខែធ្នូ ឆ្នាំ 2025 ពី Haidaxing ECC បង្ហាញថា រថយន្ត JAC-Huawei បានក្លាយជារថយន្តប្រណីតលំដាប់អភិជនដែលលក់ដាច់បំផុតនៅក្នុងផ្នែករថយន្ត Luxury segment។

នៅក្នុងខែធ្នូ ឆ្នាំ 2025 រថយន្ត Maextro S800 បានបង្កើតកំណត់ត្រាលក់ថ្មីបានចំនួន 4,376 គ្រឿង កើនឡើង 104% បើធៀបនឹងខែមុន។ ជាលទ្ធផល S800 បានក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងផ្នែករថយន្ត Luxury sedan ដែលមានតម្លៃលើសពី 700,000 យាន់។ បើប្រៀបធៀបជាមួយនឹងរថយន្ត Porsche Panamera ដែលជាប់ចំណាត់ថ្នាក់លេខពីរដែលលក់បានចំនួន 1.593 គ្រឿងក្នុងខែធ្នូ ឆ្នាំ 2025។ តាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុន Haidaxing ECC បានបង្ហាញថា Maextro S800 លក់ដាច់ជាង Porsche Panamera, BMW 7 Series និង Maybach S-Class សរុបរួមបញ្ចូលគ្នាឯណោះ។ ម៉ូដែលទាំងនេះស្ថិតនៅលំដាប់ទីពីរ ទីបី និងទីបួនរៀងៗខ្លួន ដែលមានបរិមាណលក់សរុបចូលគ្នាមានចំនួន 4,140 គ្រឿង។

 

នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2025 រថយន្ត Maextro S800 ចំនួន 10,000 គ្រឿងត្រូវបានប្រគល់ជូនទៅឱ្យតារាក្បាច់គុណ និងតារាសម្តែងល្បីឈ្មោះលោក Jet Li។ ហើយយោងតាមទិន្នន័យចុងក្រោយ ការនាំចេញសរុបរបស់ Maextro S800 បានឈានដល់ចំនួន 11,453 គ្រឿង។ Maextro S800 គឺជា Luxury sedan ដ៏ប្រណីត និងទំនើបខ្លាំងបំផុតរបស់ Huawei និង JAC។ ឡាន Luxury Sedan នេះ មានបណ្តោយ 5,480mm/ទទឹង 2,000mm/កំពស់ 1,536mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,370mm។ ក្នុងកាប៊ីនរបស់ Maextro S800 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch នៅកណ្តាល អេក្រង់នៅខាងមុខអ្នករួមដំណើរកៅអីមុខទំហំ 16-inch ហើយទ្វារខាងក្រោយអាចបិទដោយគ្រាន់តែគ្រវាស់ដៃ។

Maextro S800 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 390kW (523hp) និងកញ្ចប់ថ្មទំហំ 95kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 702km តាមស្តង់ដារ CLTC។ ចំនែកម៉ូដែល EREV វិញ មានជម្រើសពីរផ្សេងគ្នា គឺជម្រើសប្រើម៉ូទ័រអគ្គិសនីពីរកម្លាំង 390kW និងម៉ូទ័របីកម្លាំងសរុប 635kW ព្រមទាំងភ្ជាប់ជាមួយម៉ាស៊ីនសាំង 1.5-liter កម្លាំង 115kW សម្រាប់ប្រើជាម៉ាស៊ីនសាកភ្លើងឲ្យថ្មទំហំ 65kWh ដែលសាកពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 365km ទៅ 400km៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍