no-alternative title
no-alternative title

Huawei Mate 80 អាចនឹងក្លាយជាស្មាតហ្វូនជាប់លំដាប់ទី 2 របស់ Mate Series ដែលលក់ដាច់ខ្លាំងជាងគេ

Mate 80 ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលបានជម្រុញទៅលើការលក់ស្មាតហ្វូនត្រកូល Huawei ឈានទៅកាន់កម្រិតមួយទៀតសម្រាប់សប្តាហ៍ទី 1 ឆ្នាំ 2026 នេះ។ ស្មាតហ្វូន Flagships ថ្មីនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ ហើយក៏បានធ្វើអោយគូប្រជែងរបស់ក្រុមហ៊ុននេះធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ 2 និងលេខ 3 វិញទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកទម្លាយម្នាក់បញ្ជាក់នៅលើ Weibo គឺបានធ្វើការចែករំលែកអំពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនសម្រាប់សប្តាហ៍ទី 1 ឆ្នាំ 2026 នេះហើយ ដោយក្នុងនោះ មានការបង្ហាញថា ក្រុមហ៊ុន Huawei បានស្ថិតនៅលើបញ្ជីនៃក្រុមហ៊ុនដែលលក់ដាច់ខ្លាំងជាងគេនៅលើទីផ្សារ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺមានចំណែកទីផ្សារច្រើនជាង 20% ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូនជំនាន់ថ្មី Mate 80 series នេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនដែលធ្វើអោយអ្នកប្រើប្រាស់មិនអាចរំលងស្មាតហ្វូននេះបាន។

នៅក្នុងរបាយការណ៍ចុងក្រោយនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ លក់បានចំនួនដល់ទៅ 2 លានគ្រឿង ដែលគេរំពឹងថា អាចនឹងក្លាយជាស្មាតហ្វូនជាប់លំដាប់ទី 2 បន្ទាប់ពីស្មាតហ្វូន Mate Series ដែលមានការនាំចេញខ្ពស់បំផុតនោះ។ ក្រុមហ៊ុន Apple ដែលជាប់ចំណាត់ថ្នាក់លេខ 2 គឺមានចំណែកទីផ្សារចំនួន 16.64% នេះគឺដោយសារតែស្មាតហ្វូន  iPhone 17 series។ សម្រាប់ក្រុមហ៊ុន OPPO គឺមានចំណែកទីផ្សារចំនួន 16.18% ។

អ្នកទម្លាយរូបនេះ បាននិយាយទៀតថា ក្រុមហ៊ុន OPPO ធ្វើបានយ៉ាងល្អនៅលើទីផ្សារ ហើយក្រុមហ៊ុននេះ ក៏បោះជំហានទៅមុខមួយកម្រិតទៀតនៅគ្រប់ផ្នែក Category ទាំងអស់។ សម្រាប់ក្រុមហ៊ុន vivo ជាប់ចំណាត់ថ្នាក់លេខ 4 មានចំណែកទីផ្សារចំនួន 16.04% ខណៈពេលក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 5 មានចំណែកទីផ្សារចំនួន  13.55% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍