no-alternative title
no-alternative title

ពន្លឺអេក្រង់របស់ Huawei Mate 80 Pro Max បាននាំមុខទៅលើគូប្រជែងជាច្រើននៅលើទីផ្សារ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Pro Max បានយកឈ្នះទៅលើគូប្រជែងទាំងអស់របស់ខ្លួនទៅលើពន្លឺអេក្រង់ Brightness។ សូមជំរាបថា កាលពីខែវិច្ឆិកា ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Mate 80 Pro Max ដែលជាម៉ូដែលចុងក្រោយបំផុត ហើយស្មាតហ្វូននេះ ក៏យកឈ្នះទៅលើគូប្រជែងជាច្រើនរបស់ខ្លួនដូចជា Samsung និង Apple ផងដែរនៅពេលដែលនិយាយអំពីពន្លឺអេក្រង់ Brightness នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជាការប្រៀបធៀបពន្លឺអេក្រង់ Brightness របស់ស្មាតហ្វូន 2025 flagships

•Galaxy S25 Ultra: 2600 nits peak brightness

•iPhone 17 Pro Max: 3000 nits peak brightness

•Magic 8 Pro: 6000 nits peak brightness

•Xiaomi 17 Pro Max: 3500 nits peak brightness

បើទោះបីជាស្មាតហ្វូន Mate 80 Pro Max អាចយកឈ្នះទៅលើស្មាតហ្វូនទាំងនេះជាមួយនឹងពន្លឺអេក្រង់ដល់ទៅ 8000 nitsbrightnes ក៏ដោយនោះ ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើមុខងារ HDR ដើម្បីអោយពណ៌កូល័រច្បាស់ដែលអ្នកប្រើប្រាស់អាចប្រើបានទាំងនៅកន្លែងដែលមានពន្លឺ និងងងឹតបានយ៉ាងងាយស្រួល។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍