
ថ្មីៗនេះ Xpeng បានបញ្ចេញនូវគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ 2026 ដោយគ្រោងនឹងដាក់លក់ឡានអោយបាន 550,000 គ្រឿង ទៅ 600,000 គ្រឿង នេះបើតាមរបាយការណ៌ចេញពីសារព័ត៌មានក្នុងស្រុក 36Kr។ តាមរយៈតួរលេខនេះ ប្រៀបធៀបជាមួយនិងឆ្នាំ 2025 ក្រុមហ៊ុននេះប្រគល់ឡានបានត្រឹមតែ 429,400 គ្រឿងប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមរបាយការណ៌កាលពីថ្ងៃទី 17 ខែវិច្ឆិកានេះ ក្រុមហ៊ុន មានគោលដគប្រកាសចេញឡានថ្មី 7 គ្រឿង ដោយក្នុងនោះមាន 3 គ្រឿង នឹងមានវត្តមានសម្រាប់ទីផ្សារសកល។
បើតាមព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា Xpeng នឹងប្រកាសចេញនូវម៉ូដែល SUV ចំនួន 4 ដែលមានដូចជា Xpeng G01, Xpeng G02 និង Mona series D02 ហើយនិង D03។ ប៉ុន្តែរបាយការណ៌ខាងលើនេះ គឺមិនមានការបញ្ជាក់ពីឈ្មោះ ឬលេខកូដរបស់ឡាននេះនោះទេ។ សម្រាប់ម៉ូដែល G01 គឺម៉ូដែល Luxury ជម្រើស 6 កៅអីដែលមានប្រវែង 5.1 ម៉ែត្រ និងមានគម្លាតកង់ 3 ម៉ែត្រ។

រីឯ G02 គឺជាម៉ូដែល full-size flagship SUV ដែលនឹងប្រជែងជាមួយនិង Li Auto ម៉ូដែល L9 ហើយនឹង Aito M9។ ចំពោះ 2 ម៉ូដែលទៀតរបស់ Mona series SUVs គឺមាន D02 ប្រភេទ Midsize SUV ខណៈដែល D03 គឺជាប្រភេទCompact SUV។

យោងតាមសារព័ត៌មានក្នុងស្រុក 36Kr បានបន្ថែមថា នៅឆ្នាំនេះ ក្រុមហ៊ុន Xpeng បានធ្វើការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាពង្រីកទីផ្សាររបស់ឡាន P7+ sedan និង Mona SUVs ទៅកាន់ទីផ្សារសកល។ កាលពីឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុននេះសម្រេចបានកំណើនបាន 10% ទៅលើការលក់ប្រចាំឆ្នាំ ខណៈដែលឆ្នាំថ្មីនេះ ក្រុមហ៊ុនដាក់គោលដៅធ្វើអោយបានកើនឡើងទ្វេរដង។ នៅឆ្នាំ 2025 ក្រុមហ៊ុន Xpeng បានប្រគល់ឡានជូនអតិថិជននៅលើទីផ្សារសកលបានចំនួន 45,008 កើនឡើង 96% ប្រៀបធៀបជាមួយនិងឆ្នាំមុន។





