
យោងតាមសេចក្តីរាយការណ៌នាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីលំដាប់ flagship ជំនាន់ថ្មីចុងក្រោយរបស់ Xiaomi គីពិតជាធ្វើបានល្អខ្លាំងមែនទែននៅលើទីផ្សារប្រទេសចិន។ បើតាមការចែកចាយថ្មីរបស់ Digital Chat Station នៅថ្ងៃនេះ បានបង្ហាញថា គឺមានស្មាតហ្វូនថ្មីៗចំនួន 3 ម៉ូដែលប៉ុណ្ណោះ ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួនលើសពី 1 លានគ្រឿង។ ស្មាតហ្វូនទាំង 3 នោះមានដូចជា Xiaomi 17 Pro, 17 Pro Max និង Huawei Mate 80។
បើតាមប្រភពខាងលើនេះ បានអោយដឹងទៀតថា Xiaomi 17 Pro series ដែលមានដួចជា Xiaomi 17 Pro, 17 Pro Max គឺធ្វើបានល្អដូចគ្នា ដោយមានអ្នកបើកប្រើប្រាស់ជាង 1 លានគ្រឿងដូចគ្នា។ តាមរយៈចំនួននេះ បានធ្វើអោយស្មាតហ្វូន Xiaomi 17 Pro Lineup ទទួលបានលទ្ធផលល្អជាងគេបំផុតរបស់ Xiaomi នឹងបានឈ្នះនូវពានរង្វាន់ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ប្រទេសចិនកាលពីចុងឆ្នាំ 2025 ទៀតផង។

ជាមួយនិងដំណឹងនេះ ដៃគូរបស់ Xiaomi Group partner និងលោកអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Lu Weibing ក៏បានធ្វើចែកចាយនៅលើបណ្តាញសង្គមចិន ថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ លោកបានបន្ថែមថា Xiaomi 17 series គឺជាស្មាតហ្វូនថ្នាក់ប្រណិតដែលលក់ដាច់ច្រើនជាគេបំផុតនៅក្នុងប្រវត្តិរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

នៅពី៎ក្រោយភាពជោគជ័យនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ដោយសារតែស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro និង Pro Max ទាំងពីរនេះ មានការឌីស្សាញញរូបរាងថ្មី មានការបំពាក់អេក្រង់តូចមួយនៅខាងក្រោយ ដែលមិនត្រឹមតែប្រើប្រាស់ជាការផ្តល់ដំណឹងប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញរូបភាពស្អាត ក៏ដួចជាមុខងារសំបូរបែបជាច្រើនទៀតផង





