
នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S26 Ultra និង Galaxy S26 ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីរបស់ Geekbench benchmarking រួចរាល់ហើយ ខណៈដែលការដាក់សម្ពោធជាផ្លូវការណ៌ គឺនឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ នៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថាស កាលពីពេលថ្មីៗនេះ Galaxy S26+ ក៏ទើបតែទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ TUV certification ហើយថែមទាំងបញ្ជាក់ពីទំហំថាមពលថ្មដូចគ្នា។
តាមរយៈបញ្ជីខខាងលើនេះ បានបង្ហាញថា Galaxy S26 Ultra និង Galaxy S26+ គឺមានលេខកូដ SM-S948 និង SM-S942 ហើយនឹងមានការបញ្ជាក់ពីបន្ទះឈីប ទំហំរ៉េម និងប្រព័ន្ធប្រតិបត្តិការណ៌ផងដែរ។ ស្មាតហ្វូនជំនាន់់់ថ្មីទាំងពីរនេះ គឺដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 SoC ហើយនឹងមានបញ្ជាក់ពីក្រាហ្វិកកាត Adreno 840 GPU ទៀតផង។ សម្រាប់ល្បឿនៃបន្ទះឈីបនេះ គឺមានល្បឿនខុសគ្នា ទៅលើម៉ូដែលស្តង់ និងម៉ូដែលប្រណិត។

ប្រភពខាងលើនេះបន្តថា Galaxy S26 Ultra ប្រើប្រាស់នូវបន្ទះឈីបខ្លាំងជាង ដោយមាន 2 Core រត់បានល្បឿន 4.19GHz និង 6 cores ល្បឿន 3.63GHz។ ទៅលើការប្រៀបធៀបជាមួយនិងបន្ទះឈីបស្តង់ដារ Snapdragon 8 Elite Gen 5 គឺមាន 2 Core រត់បាមល្បឿន 4.61GHz និង 6 cores ល្បឿន 3.63GHz។ ចំពោះ Galaxy S26 វិញ គឺមាន 2 Core រត់បាន 4.74GHz និង 6 Core រត់បានល្បឿន 3.63GHz។ ស្មាតហ្វូនទាំងពីរនេះដំណើរការនៅលើរ៉េម 12GB និង Android 16 ដូចគ្នា។ Samsung Galaxy S26 series ត្រូវបានគេនិយាយថា នឹងមានវត្តមាននៅថ្ងៃទី 25 ខែកុម្ភៈ ហើយនឹងដាក់លក់នៅខែមីនា។





