no-alternative title
no-alternative title

ស្មាតហ្វូនអេក្រងបត់ iPhone Fold ត្រូវគេទម្លាយថា អាចនឹងប្រើប្រាស់នូវគន្លឹះបត់ថ្មី Liquid Metal

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រងបត់បានម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា អាចនឹងមានឈ្មោះថា iPhone Fold។ តាមការបង្ហើបកន្លងមកបានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយនិង iPhone ជំនាន់ថ្មី iPhone 18 Pro series។ នៅថ្ងៃនេះ មានការបែកធ្លាយព័ត៌មានថ្មីមួយ ដោយលើកឡើងថា ស្មាតហ្វូនអេក្រង់បត់បានថ្មី នឹងមានទម្ងន់ស្រាល ហើយនឹងមានការបំពាក់នូវសមាសភាគថ្មីថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមព័ត៌មានខាងលើនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple នេះ នឹងមានការប្រើប្រាស់នូវគន្លឹះថ្មី ដែលមានការឌីស្សាញចេញពីលោហៈធាតុថ្មី Liquid Metal។ បើតាមពាក្យចចាមអារ៉ាមបាននិយាយថា ក្រុមហ៊ុន Apple បានត្រៀមនូវសមាសភាគផលិតស្មាតហ្វូនអេក្រង់បត់បាននេះរយៈពេលជាង 15 ឆ្នាំមកហើយ។ ជាមួយនិងការប្រើប្រាស់នូវគន្លឹះថ្មី Liquid Metal ត្រូវបានគេរំពឹងថា នឹងមានភាពរឹងមាំ ហើយនិងផ្តល់នូវភាពរលូនទៅលើការបត់ចេញចូលរបស់ស្មាតហ្វូននេះ។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី iPhone Fold នេះ នឹងមានតួខ្លួនឌីស្សាញចេញពីលោហៈធាតុ Titanium Material ដែលមានផ្តល់នូវអោយស្មាតហ្វូននេះ មានភាពធន់ជាងជំនាន់មុន ហើយនិងមានកម្រ៉ាស់ស្តើងជាង លោហៈធាតុ Titanium ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone នាពេលថ្មីៗនេះថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Apple ជំនាន់ថ្មីនេះ នឹងមានអេក្រង់ខាងក្នុងទំហំ 7.76 អ៊ីង ហើយនិងអេក្រង់ខាងក្រៅមានទំហំ 5.49 អ៊ីង។ ជាមួយគ្នានេះក៏មានការបង្ហើបថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 2 គ្រាប់ ហើយអាចនឹងដាក់លក់នៅដើមឆ្នាំ 2027អ 

 

ព័ត៌មានពាណិជ្ជកម្ម