no-alternative title
no-alternative title

Ford ចេញឡាន Bronco RTR ថ្មី តុបតែងខ្លួនដូច Ford Raptor ជើងក្រោមហាប់ណែនអេមខ្លាំង!

នេះគឺជាឡាន Ford Bronco RTR ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយអាចមានតម្លៃចាប់ពីខ្ទង់ $52,000 ឡើងទៅ។ Ford Bronco RTR ថ្មីនេះ បំពាក់ម៉ាស៊ីនសាំង ចំណុះ 2.3L Turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 300 HP និង កម្លាំងរមួល 440 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលជាចំណុចពិសេសរបស់ Bronco RTR រួមមានដូចជា សំបកកង់ទំហំ 33 អ៊ីញ ដែលជួយឲ្យវាឈរខ្ពស់ផុតពីដី អមដោយប្រព័ន្ធបូម HOSS 3.0 ជាមួយ FOX Internal Bypass Dampers ទៀតផង។ បើនិយាយពីការឌីហ្សាញវិញ Ford Bronco RTR ទទួលបានការតុបតែងច្រើនមែនទែន ដោយបន្ថែមនូវតែមពណ៌បៃតង, គម្របកង់ថ្មី, កាងមុខពណ៌ខ្មៅ និង បន្ថែមជម្រើសពណ៌ប្រផេះ Avalanche Gray ទៀតផង។

ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានសភាពធំទូលាយ និង រៀបចំបានស្អាត ដោយបំពាក់តាបឡូស្បែក, ដៃចង្កូតស្បែក, ពូកស្បែក, កុងទ័រឌីជីថល, អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay & Android Auto, Speaker 10 គ្រាប់ និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាដើម។

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និង ជំនួយការបើកបរវិញ Ford Bronco RTR ក៏មានបំពាក់ប្រព័ន្ធ Ford CoPilot 360 មកស្តង់ដារ ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Automatic Emergency Braking, ប្រព័ន្ធកំណត់ល្បឿនតាមយានយន្តខាងមុខ Adaptive Cruise Control, ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង Lane Departure Warning, ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លង Lane Keeping Assist និង ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward-collision Warning ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម