no-alternative title
no-alternative title

Honor Magic 8 RSR Camera Kit នឹងធ្វើអោយស្មាតហ្វូននេះ ក្លាយជាកាមេរ៉ា DSLR អាជីព!

មកដល់ពេលកំពូលស្មាតហ្វូនស៊េរីថ្មី Honor Magic 8 RSR Porsche Design នៅតែស្ថិតនៅក្នុងព័ត៌មានថ្មីៗជាច្រើន ហើយនៅក្នុងរូបភាពផ្សព្វផ្សាយចុងក្រោយនេះ ក៏មានការទម្លាយអំពី Camera Kit ដូចកាមេរ៉ាអាជីព សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honor ក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួននៃកាមេរ៉ាសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Flagship នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 RSR Porsche Design នេះបំពាក់នូវមុខងារ CIPA 6.5-level image stabilization ដែលនេះ គឺជាលើកដំបូងបំផុតសម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មរូបភាព។ CIPA មានពាក្យពេញថា Camera and Imaging Products Association ហើយសម្រាប់ 6.5 level image stabilization គឺសំដៅទៅលើសមត្ថភាពនៃការថតរូបភាពកម្រិតខ្ពស់ដែលភាគច្រើនប្រើប្រាស់នៅលើកាមេរ៉ា High-end វិញ!

 

អ្វីដែលធ្វើអោយបច្ចេកវិទ្យានេះកាន់តែទាក់ទាញសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Honor Magic 8 RSR នោះ គឺ Camera Kit។ ក្រុមហ៊ុនបានបំពាក់នូវ CIPA 6.5 level image stabilization ជាមួយនឹង  teleconverter imaging kit ដែលធ្វើអោយការថតរូបភាពគឺមានលក្ខណៈអាជីពតែម្តង។ សម្រាប់ teleconverter គឺជា lens ដែលមានកម្រិត  optical zoom range ធំជាងការប្រើប្រាស់នូវ optical zoom ធម្មតានៅលើស្មាតហ្វូន។ 

សម្រាប់ព័ត៌មានបន្ថែមពី Camera Kit នេះ ក្រុមហ៊ុន Honor បាននិយាយថា “#HonorMagic8# RSR Porsche Design  CIPA 6.5 level image stabilization ដែលនាំមុខគេក្នុងឧស្សាហកម្មនេះ ជាមួយនឹង teleconverter professional imaging kit កាន់តែធ្វើអោយការថតរូបឈានទៅកាន់លក្ខណៈអាជីព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត!” ដូចនេះ វាហាក់ដូចជាស្មាតហ្វូន Magic 8 RSR Porsche Design នឹងកាន់តែមានភាពអស្ចារ្យទៅលើបច្ចេកវិទ្យាថតរូបភាព និងលក្ខណៈសម្បត្តិរបស់វាបើធៀបទៅនឹងម៉ូឌែលជំនាន់មុនៗ៕

 

ព័ត៌មានពាណិជ្ជកម្ម