no-alternative title
no-alternative title

Honor Magic 9 Pro ត្រូវបានគេទម្លាយថា នឹងបំពាក់នូវកាមេរ៉ាគោល 200MP OmniVision

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុនផលិតស្មាតហ្វូន Honor បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីម៉ូដែល Magic 9 Pro របស់ខ្លួនហើយ។ តាមប្រភពខាងលើនេះបាននិយាយថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការពង្រឹងទៅលើកាមេរ៉ាគោលកាន់តែលេចធ្លោសម្រាប់ឆ្នាំនេះ។ ផ្អែកតាមការបែកធ្លាយថ្មីៗនេះ ក៏បានទម្លាយអំពីរូបភាពសិនស័រកាមេរ៉ា ដែលក្រុមហ៊ុននេះ គ្រឿងនឹងប្រើប្រាស់នៅលើស្មាតហ្វូន Magic ថ្មីនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មើលទៅលើអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់នោះ គឺបានចែកចាយនូវព័ត៌មានលម្អិតនៃសិនស័រចុងក្រោយបំផុតរបស់ OmniVision នេះហើយ។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 200MP និងមានគាំទ្រដោយសិន័រ 1/1.12 អ៊ីង រួមជាមួយនឹងមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនទៀតផង។ តាមរយៈនៃការវិវត្តនន៌ថ្មីនេះ បង្ហាញថា Honor នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុន Top 5 នៅចិន ដែលនឹងប្រើប្រាស់នូវសិនស័រថ្មីនេះ នៅលើស្មាតហ្វូន Flagship របស់ខ្លួននៅឆ្នាំនេះ។ 

អ្នកលេងអ៊ីនធឺណិតជាច្រើន បានបង្ហាញនូវក្តីរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចជាម៉ូដែល Honor Magic 9 Pro។ ស្មាតហ្វូននេះ ស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍជាមួយនឹងសិនស័រ OmniVision និងបច្ចេកវិទ្យា AI ជាច្រើនទៀតផង។ ក្រុមហ៊ុន Honor អាចនឹងធ្វើការ Upgrade ទៅលើកាមេរ៉ារបស់ខ្លួនសម្រាប់ស្មាតហ្វូន Magic 9 Pro ដែលបំពាក់នូវសិនស័រ  OVB0D ។ បើនិយាយអំពី OVB0D ចុងក្រោយបំផុតរបស់ OmniVision នេះ គឺជាសិនស័រថ្មីទំហំ 200MP CMOS imaging lens។

ក្រុមហុននេះ បានឌីស្សាញសិនស័រនេះ មានទំហំដល់ទៅ 1/1.1 អ៊ីង ហើយនៅលើសិនស័រកាមេរ៉ា OVB0D គឺមានប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ DCG+ (Dual Conversion Gain) LOFIC ដែលមាន dynamic range ដល់ទៅ 108dB។ សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វុនជាច្រើនទៀតផងដែរដូចជា Magic 8 Pro Air និង RSR Porsche Design ហើយអាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2026 នេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម